ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំសមាជិក ឃុំ-សង្កាត់ ដែលបានឈរឈ្មោះជាបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ មិនត្រូវប្រើប្រាស់មធ្យោបាយ សម្ភារ និងថវិការបស់រដ្ឋបាល ឃុំ-សង្កាត់ ទៅបម្រើសកម្មភាព គណបក្សនយោបាយ ឬឃោសនាបោះឆ្នោតឡើយ។ យោងតាមសេចក្ដីណែនាំរួមរបស់ ក្រសួងមហាផ្ទៃ និង គ.ជ.ប ចេញផ្សាយនាពេលថ្មីៗនេះ...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីសម្រេចលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយ៕
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ការនិយាយរបស់លោក សម រង្ស៊ី អំពីដំណើរចូល រួមកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន របស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គឺគ្រាន់តែជាការដុតកំហឹង ដើម្បីឲ្យសម្តេចតបត ទៅខ្លួនប៉ុណ្ណោះ។ លោក...
ភ្នំពេញ ៖ នៅក្នុងជម្លោះ រវាងរុស្ស៊ី និងអ៊ុយក្រែន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អ្នកដែលលើកកងទ័ពទៅពីចំងាយ មិនអាចយកឈ្នះ អ្នកនៅខាងក្នុងនោះទេ ។ ការលើកឡើងនេះ ដោយសម្ដេចតេជោ សំអាងលើបទពិសោធន៍នៅកម្ពុជាផ្ទាល់ ដែលក្នុងនោះសម្ដេចបង្ហាញថា បារាំងចូលមកក៏ធ្វើអ្វីមិនកើត ជប៉ុន ចូលមកក៏ធ្វើអ្វីមិនកើត អាមេរិកចូលមកក៏ធ្វើអ្វីមិនកើត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងច្បាស់ៗថា សម្ដេចមិនអាចស្វែងរកសន្តិភាពខាងផ្លូវចិត្ត ជូនអ្នកណាម្នាក់បានទេ ក៏ប៉ុន្តែសម្ដេចអាចធានាសន្តិភាព ដោយគ្មានជម្លោះប្រដាប់អាវុធ នៅលើដែនដីដ៏កំសត់មួយនេះបាន ។ ការថ្លែងរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងបន្ទាប់ពីពួកប្រឆាំងតែងតែនិយាយថា បើអត់មានសន្តិភាពខាងផ្លូវចិត្តទេ គឺគេមិនហៅថា សន្តិភាពទេ ។ ជាពិសេសពួកប្រឆាំងក៏តែងតែ សុំឲ្យសម្ដេចរកសន្តិភាពផ្លូវចិត្ត...
ភ្នំពេញ ៖ បន្ថែមពីលើការជំរុញឲ្យមានការចរចា ដោយសន្តិវិធី នៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ពីគោលជំហរ ដោយមិនគាំទ្រការប្រើប្រាស់កម្លាំង ឬការគម្រាមកំហែង ទៅលើភាគីណាមួយនោះទេ ។ ការចេញមុខប្រកាសជំហរបែបនេះ ធ្វើឡើងបន្ទាប់ពីប្រទេស លោកខាងលិច ក៏ដូចប្រទេសជាសមាជិក សហគមន៍អឺរ៉ុប មួយចំនួនបាននិង កំពុងព្យាយាមលូកដៃចូល...
ភ្នំពេញ ៖ ២ឆ្នាំក្រោយ ពីបានទទួលសិទ្ធិ ធ្វើនយោបាយឡើងវិញ លោក សុន ឆ័យ ដែលគេដឹងថា ជាមនុស្សស្និតជាមួយលោក សម រង្ស៊ី នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសជាសាធារណៈ ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សភ្លើងទៀន ។ គណបក្សភ្លើងទៀន មានមតិលើកឡើងជាច្រើនថា មានលោកសម...
ភ្នំពេញ៖ ក្នុងពេលអតីតមន្រ្តីនៃ អតីតបក្សប្រឆាំងសង្រ្គោះជាតិ និងសង្គមស៊ីវិលមួយចំនួនរិះគន់ លើការតែងតាំងមន្រ្តីជាជំនួយការ ឬទីប្រឹក្សាឲ្យមន្រ្តីជាន់ខ្ពស់នៃស្ថាប័នរដ្ឋ លោក សុខ ឥសាន ក្នុងនាមជាអ្នកនាំពាក្យ គណបក្សកាន់អំណាច បានបញ្ចេញប្រតិកម្មថា គណបក្សឈ្នះឆ្នោតមិនដែលយកសាច់ញាតិ របស់អតីតគណបក្សបក្សប្រឆាំង មកតែងតាំងទេ កុំឆ្ងល់។ លោក សុខ ឥសាន បានលើកឡើងក្នុងបណ្តាញសង្គម តេឡេក្រាមនាថ្ងៃ២៨ កុម្ភៈថា...
ភ្នំពេញ៖ និយាយមិនបញ្ចេញឈ្មោះឲ្យចំ ប្រទេសណាមួយនោះ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានលើកឡើងថា ក្រោយពីមានសង្រ្គាមផ្ទុះឡើង រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនភ្លាម ប្រទេសធ្លាប់តែមកប្រដៅខ្មែរ ឲ្យគោរពសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន បានប្រញាប់បិទអស់សារព័ត៌មានណា ដែលគេយល់ថា គាំទ្រដោយរុស្ស៊ី ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ២៨ កុម្ភៈ ឆ្នាំ២០២២ដែលជាចុងខែចាស់ ផ្លាស់ចូលខែថ្មី...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហផ្ទៃ បានបញ្ជាក់ថា មន្ត្រីរាជការស៊ីវិល មិនត្រូវយកម៉ោងបម្រើការងាររបស់ខ្លួន ទៅបម្រើឲ្យសកម្មភាពគណបក្សនយោបាយណាមួយឡើយ។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ សម្ដេច ស ខេង បានណែនាំដល់មន្ត្រីរាជការស៊ីវិល ដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត...