ភ្នំពេញ ៖ កីឡាការិនី ខាន់ ចេសា របស់កម្ពុជាបានទទួលមេដាយប្រាក់ក្នុងការប្រកួតផ្តាច់ព្រ័ត្រក្រោយចាញ់ដៃគូប្រកួតហ្វីលីពីន ។ មុនចាញ់វគ្គផ្តាច់ព្រ័ត្រនេះ ចេសា បានយកឈ្នះ៣ប្រកួតជាប់គ្នា លើកីឡាការិនី សិង្ហបុរី វៀតណាម និងថៃ លើវិញ្ញាសាជឺជិតស៊ូ៕
ភ្នំពេញ ៖ អបអរសាទរដល់កញ្ញា ខាន់ ចេសា បានយកឈ្នះលើវិញ្ញាសាជូជីតស៊ូ (52kg) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣លើដៃគូប្រកួតមកពីសិង្ហបុរី វៀតណាម និងថៃ ៕
ភ្នំពេញ៖ ព្រឹត្តិការណ៍ថ្ងៃបើកសម្ពោធកីឡាស៊ីហ្គេម ដែលកម្ពុជាបានទន្ទឹងរងចាំអស់ជាង ៦០ឆ្នាំ នឹងធ្វើឡើងនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះហើយ ។ ទីតាំងប្រារព្ធពិធីបើក នឹងធ្វើឡើងនាពហុកីឡដ្ឋានមរតកតេជោ ដែលមានគណៈប្រតិភូមក ពីប្រទេសជាច្រើនចូលរួម ។ អ្វីដែលជាការរំពឹងទុករបស់ រាជរដ្ឋាភិបាលគឺឲ្យបរទេសស្គាល់ពីខ្មែរ កាន់តែច្បាស់មួយកម្រិតថែមទៀត។ ដូចដែលរាជរដ្ឋាភិបាល រំពឹងទុកនោះក៏មិនខុសគ្នា ពីអ្នកជំនាញខាងវប្បធម៌លើកឡើងដែរគឺថា វប្បធម៌របស់ខ្មែរដូចផូផង់ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ នឹងត្រូវចែករំលែកទៅកាន់ពិភពខាងក្រៅ...
ភ្នំពេញ៖ ខណៈក្រុមកីឡាការិនីកម្ពុជាប្រកួតយ៉ាងស្វិតស្វាញជាមួយក្រុមសិង្ហបុរី នារាត្រីថ្ងៃ៣ ឧសភាដោយកម្ពុជាទទួលជ័យជំនៈ៤ទល់០សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាឯណេះវិញ បានផ្ញើសារសុំការយោគយល់ និងស្នើសុំឲ្យបញ្ឈប់ការរិះគន់ពាក់ព័ន្ធទៅនឹងការចែកសំបុត្រចូលទស្សនាបាល់ទាត់ ។ មុនការប្រកួតបាល់ទាត់មួយថ្ងៃមុនមានការចែកសំបុត្រនៅតាមទីតាំងមួយចំនួនក្នុងក្រុងភ្នំពេញ ប៉ុន្តែការចែក នេះក៏មិនខុសពីការប្រកួត២វគ្គលើកមុនឡើយ ពោលនៅតែមានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមធ្វើការរិះគន់ជាហូរហែរថា ធ្វើឡើងពុំមានរបៀបរៀបរយត្រឹមត្រូវឡើយ ។ ចំពោះការរិះគន់លើការចែកសំបុត្រនេះដែរ កាលពីថ្ងៃ២ ឧសភា ក៏មានបណ្តាញសារព័ត៌មានវៀតណាមផ្សាយថា ការមានការលក់សំបុត្រឲ្យជនជាតិវៀតណាមតាមផ្លូវងងឹកក្នុងតម្លៃ៦ដុល្លារផងដែរ ប៉ុន្តែក្រោយរិះគន់បែបនេះ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកទឹកចិត្តដល់គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិកម្ពុជា ឲ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ។ នាឱកាសអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខ គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិកម្ពុជា មុនចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នារសៀលថ្ងៃ២ ឧសភា នាយឧត្តមសេនីយ៍ នេត...
កំពង់ចាម៖ នៅយប់ថ្ងៃទី៤ ត្រូវនិងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៃការផ្សាយបន្តផ្ទាល់ របស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games លើកទី៣២ នៃការប្រកួតក្រុមបាល់ទាត់ជម្រើសជាតិ យុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ជាមួយហ្វីលីពីន មានប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ចូលរួមទស្សនាការផ្សាយផ្ទាល់ ប្រមាណជាង ២ ម៉ឺននាក់ ។ បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរាត្រីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហោះសារ កោតសរសើរចំពោះក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំប្រកួតបានយ៉ាងល្អ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) ។ សូមរំលឹកថា ការប្រកួតបាល់ទាត់ រវាងក្រុមកីឡាករជាតិកម្ពុជា និង ក្រុមកីឡាករជាតិហ្វីលីពីន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់កីឡាករគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងសីលធម៌ នៃការប្រកួត ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ នៃការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។ ក្នុងពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ ក្រោយបញ្ចេញសាររិះគន់លើគ្រូបង្វឹកកីឡាករកម្ពុជាគឺ លោក ហុងដា ពីសំណាក់ ម៉ៃ សុគន្ធ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាឲ្យបុគ្គលម៉ៃ សុគន្ធដែលតែងតែមានសកម្មភាពរិះគន់គេស្ទើតែគ្រប់គ្នានោះ ឲ្យចេញសារសុំទោសលោក ហុង ដា ។ សម្តេចថា បើម៉ៃ សុគន្ធ ចង់ធ្វើជាកូនខ្មែរត្រូវចេញសារសុំទោស ហុង...
ភ្នំពេញ ៖ យកឱកាសជួបសំណេះសំណាលជាមួយក្រុមកីឡាករ-កីឡាការិនីមុនចេញទៅប្រកួតស៊ីហ្គេមក្នុងនាមកម្ពុជាម្ចាស់ផ្ទះនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យក្រុមកីឡាកម្ពុជាត្រូវប្រឹងប្រែងដើម្បីឲ្យបានមេដាយមាសបានក្រែលបន្តិច ។ ធ្វើយ៉ាងណាក្នុងការដណ្តើមមេដាយមាសឲ្យបានច្រើន ត្រូវបានសម្តេចអះអាងថា ត្រូវតែបានដោយសុច្ចរឹតភាព ព្រោះបើមិនសុច្ចរឹតទេ គេ(ខាងបរទេស)នឹងមិនសុខចិត្តទេ គេនឹងតម្រូវឲ្យសារចុះសារឡើងវិញ(ចាកផ្សាយម្តងទៀត)ដើម្បីផ្ទៀងផ្ទាត់ ៕