SEA GAME

ស៊ីហ្គេម២០២៣៖ U22 កម្ពុជា ប្រកួតជាមួយ ក្រុមហ្វីលីពីន ពលរដ្ឋខេត្តកំពង់ចាមជាង ២ម៉ឺននាក់ ទស្សនាការផ្សាយបន្តផ្ទាល់

កំពង់ចាម៖ នៅយប់ថ្ងៃទី៤ ត្រូវនិងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៃការផ្សាយបន្តផ្ទាល់ របស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games លើកទី៣២ នៃការប្រកួតក្រុមបាល់ទាត់ជម្រើសជាតិ យុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ជាមួយហ្វីលីពីន មានប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ចូលរួមទស្សនាការផ្សាយផ្ទាល់ ប្រមាណជាង ២ ម៉ឺននាក់ ។

បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា នាល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នេះ រដ្ឋបាលក្រុង ស្រុក ទាំង ១០ នៅទូទាំងខេត្តកំពង់ចាម បានចាក់ស្លាយផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា នៃការប្រកួតបាល់ទាត់ រវាងកម្ពុជា និងហ្វីលីពីន តាមកញ្ចក់ទូរទស្សន៍ខ្នាតធំ LED ផ្សាយផ្ទាល់នៅសួនច្បារមុខសាលាខេត្តកំពង់ចាម មានប្រជាពលរដ្ឋមកទស្សនា ចំនួនប្រហែល ២០.០០០ នាក់ , ស្រុកព្រៃឈរ ចំនួន ២កន្លែង ប្រជាពលរដ្ឋប្រហែល ៥៣០ នាក់, ស្រុកចំការលើ ប្រហែល ១៥៣ នាក់  , ស្រុកស្រីសន្ធរ ៣កន្លែង ចំនួនប្រហែលជា ១៨០០ នាក់, ក្រុងកំពង់ចាម ប្រហែលជា ៨០ នាក់, ស្រុកកងមាស ប្រហែលជា ៤២៣ នាក់, ស្រុកកោះសូទិន ៥កន្លែង ចំនួន ប្រហែលជា ៦៧៥នាក់, ស្រុកកំពង់សៀម ២កន្លែង ប្រហែលជា ៦២០ នាក់ , ស្រុកស្ទឹងត្រង់ ប្រហែលជា ៦០០នាក់ និង ស្រុកបាធាយ ប្រហែលជា ៦២៥ នាក់, ស្រុកជើងព្រៃ ប្រហែលជា ៧៥០ នាក់, សរុបរួម មានពលរដ្ឋប្រហែលជា ២៦,២៥៦ នាក់  ៕

To Top