ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីណែនាំ ស្តីពីការចូលរួមលើកកម្ពស់សោភ័ណ្ឌភាព និងការថែរក្សាអនាម័យ-បរិស្ថាន ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ៕
កណ្ដាល ៖ រដ្ឋបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានត្រៀមរួចជាស្រេចក្នុងការចាក់បញ្ចាំងស្លាយផ្សាយបន្ដផ្ទាល់ នូវព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ស្ថិតនៅសួរច្បារព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្នុងនោះដែរ រដ្ឋបាលស្រុកខ្សាច់កណ្ដាល ក៏បានអញ្ជើញប្រជាពលរដ្ឋ ចូលរួមទស្សនាដោយសេរីផងដែរ។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់រដ្ឋបាលស្រុកខ្សាច់កណ្ដាល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «សូមគោរពអញ្ជើញ...
ភ្នំពេញ ៖ ដោយទទួលបានចំណាត់តាំង ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក...
ភ្នំពេញ៖ ឆ្លើយតបនឹងប្រសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៦ មេសា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ស.ស.យ.ក បានកំណត់ទីតាំងចំនួន ៧កន្លែង សម្រាប់ការចាក់បញ្ចាំងផ្សាយបន្តផ្ទាល់ ការប្រកួតបាល់ទាត់ របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំសារជាថ្មីដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំស្លាយផ្សាយបន្ដផ្ទាល់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឲ្យបានច្រើនទីតាំង។ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ គឺនៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២...
ភ្នំពេញ ៖ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានហាមឃាត់ដាច់ខាតថតរូប និងចែកចាយរូបភាព ក្នុងពេលហ្វឹកហាត់សម្ដែង និងសម្ដែងសាកល្បង ពិធីបើក-បិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ។ យោងតាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា “ដើម្បីរក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំបញ្ចាំងស្លាយផ្សាយបន្ដផ្ទាល់ នូវព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាពេលខាងមុខនេះ ខណៈកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ។ តាមរយៈសារសំឡេង នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន...
ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ដែលគេស្គាល់ជាទូទៅថា កូកា-កូឡាកម្ពុជា នឹងក្លាយជាអ្នកឧបត្ថម្ភភេសជ្ជៈមានជាតិហ្គាសផ្លូវការសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) និងក្រុមហ៊ុន SPORTSMAZING CO.,LTD នៅថ្ងៃនេះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា នឹងប្តេជ្ញាចូលរួមឧបត្ថម្ភពិសេសដល់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតប្រចាំតំបន់នេះ ដែលនឹងប្រារព្ធធ្វើឡើងក្នុងព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងមិនធ្លាប់មាន។ ពិធីចុះហត្ថលេខានេះមានការចូលរួមពីសំណាក់ ឯកឧត្តម...
ភ្នំពេញ៖ ក្នុងក្តីរំភើបឈានដល់ព្រឹត្តិការណ៍កីឡា ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្រុមហ៊ុនវៀតធេល កម្ពុជា (មិត្តហ្វូន) សហការជាមួយសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កីឡាកម្ពុជា។ ពិធីនេះមានការចូលរួមពី លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា លោក...
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) និងក្រុមហ៊ុន Sportsmazing បានចុះហត្ថលេខាជាមួយក្រុមហ៊ុនអ៊ីហ្ស៊ីខម ដើម្បីក្លាយជាដៃគូផ្គត់ផ្គង់សេវាអ៊ីនធឺណិតផ្លូវការ និងជាដៃគូរឧបត្ថម្ភថ្នាក់ជាតិ ក្នុងកម្មវិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែមេសា ក្រោមអធិបតីភាព លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា...