ភ្នំពេញ ៖ ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ពិតមែនតែអនុញ្ញាតឲ្យទាំងជនបរទេសនិងពលរដ្ឋខ្មែរចូលទស្សនាការប្រកួតកីឡាស៊ីហ្គេមដោយសេរីមិនយកលុយក៏ដោយ ប៉ុន្តែទោះបីជាយ៉ាងណាសំបុត្រត្រូវតែមាន ។ ការកំណត់ឲ្យមានសំបុត្រត្រូវតែមានពីសំណាក់នាយករដ្ឋមន្រ្តីនេះ គឺដើម្បីចង់ដឹងពីកន្លែងអង្គុយ និងច្រកចេញចូល ។ នេះបើតាមហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៕
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ មីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំមិនឲ្យយកលុយពី ទូរទស្សន៍បរទេសនានា ដែលចូលរួមផ្សាយពីការប្រកួតស៊ីហ្គេមនៅកម្ពុជា ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសសេរយ៉ាងដូច្នេះថា «សម្តេចតេជោ បញ្ជាមិនអោយយកលុយពីទូរទស្សន៍បរទេសនានា ដែលផ្សាយពីស៊ីហ្កេម ៣២...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ មីនានេះថា សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងជនជាតិខ្មែរ និងបរទេស មានសិទ្ធិចូលមើលការប្រកួតកីឡា ស៊ីហ្កេម ដោយមិនចាំបាច់បង់លុយទាំងអស់ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសសេរយ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុនសែន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានប្រកាសជាសាធារណៈ មិនឱ្យមានការលក់សំបុត្រ យកលុយដាច់ខាត ចំពោះការចូល ទស្សនាពិធីបើក និងពិធីបិទស៊ីហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ តាមរយៈសារជាសំឡេង នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា «មុននេះបន្តិច...
ភ្នំពេញ៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនាព្រឹកថ្ងៃទី២៧ មីនា បានដង្ហែចេញពីទីក្រុងតាហ្គាតៃ ប្រទេសហ្វីលីពីន ។ នេះជាប្រទេសទី២(ទី១-វៀតណាម)ហើយដែលលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAGOC បានដឹកនាំមកដល់ក្រុងតាហ្គាតៃ។ នេះបើតាមការចេញផ្សាយរបស់ នាយកដ្ឋានព័ត៌មាននៃទូរទស្សន៍ជាតិ ។ ពិធីដង្ហែព្រះអគ្គិជ័យកីឡា...
ភ្នំពេញ ៖ ក្រោយទៅដល់វៀតណាមរបស់គណៈប្រតិភូកម្ពុជា នាព្រលប់ថ្ងៃ២២ មីនា នាព្រឹកថ្ងៃ២៤ មីនានេះ ពិធីរត់ដង្ហែភ្លើងគប់ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចាប់ផ្តើមនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ពិធីនេះមានការចូលរួមពីនិស្សិតកម្ពុជា អត្តពលិកវៀតណាម ប្រមាណ៣០០នាក់ ក្រោមអធិបតីលោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាបេសកជនពិសេសដង្ហែព្រះអគ្គិជ័យកីឡា ,...
ភ្នំពេញ៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម អញ្ជើញដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន អន្តរជាតិណូយបៃ (Noi Bai) រដ្ឋធានីហាណូយ ប្រទេសវៀតណាម ដោយសុវត្ថិភាព នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ។...
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានលើកបង្ហាញពី អត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់«ព្រះអគ្គិជ័យកីឡា»ថា គឺជានិមិត្តរូបនៃកម្លាំង ថាមពលរបស់ជីវិតមនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធ ដែលផ្តល់សេចក្តីសុខ សុភមង្គល និងសន្តិភាពដល់មនុស្សជាតិទាំងអស់ រស់នៅលើភពផែនដី ។ នេះបើតាមការចេញផ្សាយពី Cambodia 2023...
ភ្នំពេញ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ‘NagaWorld Kind Hearts’ ជាផ្នែកការងារទំនួលខុសត្រូវ សង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសហការជាមួយ Beyond The Games (BTG) រៀ បចំទិវាគ្រួសារ ‘ Family Day’ នៅកីឡដ្ឋានកំពង់ស្ពឺ ជាកីឡដ្ឋានដែលទើបនឹង ដាក់សម្ពោធនាពេលថ្មីៗ ។...
ភ្នំពេញ ៖ បើតាមការអះអាងពីសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ ក្នុងនាមជាប្រធាន គណៈកម្មធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ី អាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក៏ដូចជាមន្រ្តីជាន់ខ្ពស់ផ្សេងទៀតខាងផ្នែកកីឡា ព្រមទាំងថ្នាក់ដឹកនាំកំពូល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គឺថាព្រឹត្តិការណ៍ កីឡាស៊ីហ្គេម...