SEA GAME

ពិធីរត់ដង្ហែភ្លើងគប់ ស៊ីហ្គេម ចាប់ផ្តើមនៅទីក្រុងហាណូយ

ភ្នំពេញ ៖ ក្រោយទៅដល់វៀតណាមរបស់គណៈប្រតិភូកម្ពុជា នាព្រលប់ថ្ងៃ២២ មីនា នាព្រឹកថ្ងៃ២៤ មីនានេះ ពិធីរត់ដង្ហែភ្លើងគប់ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចាប់ផ្តើមនៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ពិធីនេះមានការចូលរួមពីនិស្សិតកម្ពុជា អត្តពលិកវៀតណាម ប្រមាណ៣០០នាក់ ក្រោមអធិបតីលោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាបេសកជនពិសេសដង្ហែព្រះអគ្គិជ័យកីឡា , លោកស្រី ជា គឹមថា ឯកអគ្គរាជទូត​កម្ពុជាប្រចាំវៀតណាម , លោក ហ័ង ដាវគឿង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម , លោក ដាំង ហាវៀត អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងជាអនុប្រធានគណៈ​កម្មាធិការអូឡាំពិកវៀតណាម , ថ្នាក់ដឹកនាំតំណាងក្រសួងការបរទេសវៀតណាម និងថ្នាក់ដឹកនាំតំណាងគណៈ​កម្មាធិការប្រជាជនទីក្រុងហាណូយ ព្រមទាំងមានការចូលរួមអបអរសាទរពីយុវជន មហាជនជាច្រើនផងដែរ៕

To Top