បាងកក៖ មន្រ្តីក្រសួងសុខាភិបាលបាននិយាយថា ប្រទេសថៃបានរាយការណ៍ពីការស្លាប់ដោយវីរុសកូវីដ១៩ ទី ២ របស់ខ្លួន នៅថ្ងៃអង្គារ (ថ្ងៃទី ២៤ ខែមីនា) ។ ប្រទេសនេះបានបញ្ជាក់ពីករណីឆ្លងវីរុសនេះចំនួន ៧២១ ករណី។
យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងសុខាភិបាល នឹងធ្វើសន្និសិទកាសែតនៅម៉ោង ១០ ព្រឹកម៉ោងក្នុងស្រុក ដើម្បីផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត និងធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពផ្ទុះឡើងនេះ។
ក្រោយមក នៅថ្ងៃអង្គារដដែល ខាងគណៈរដ្ឋមន្រ្តីថៃ នឹងពិចារណាលើវិធាន ការបន្ថែមដើម្បីជួយដល់អ្នកដែលរងផល ប៉ះពាល់ពីការផ្ទុះឡើងនេះ។
សូមជម្រាបថា បើតាមអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃច័ន្ទថា ការរាតត្បាតនៃជំងឺ ដែលបណ្តាលមកពីវីរុសកូរ៉ូណានេះ គឺកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយមានអ្នកឆ្លងចំនួនជាង ៣០០.០០០ ករណីដែលត្រូវបានកត់ត្រា ហើយការឆ្លងបានរាយការណ៍ពីស្ទើរ តែគ្រប់ប្រទេសនៅទូទាំងពិភពលោក៕
ប្រែសម្រួលៈ ណៃ តុលា