ចិន ៖ ប្រធានាធិបតីស៊ី ជីនពីង បានមានប្រសាសន៍ តាមទូរស័ព្ទនៅយប់ថ្ងៃច័ន្ទ ជាមួយនាយករដ្ឋមន្រ្តី អង់គ្លេស Boris Johnson ប្រធានាធិបតីបារាំង Emmanuel Macron និងប្រធានាធិបតី អេហ្ស៊ីប Abdel-Fattah al-Sisi ក្នុងនោះ ចិន និងអង់គ្លេស យល់ព្រមគាំទ្រតួនាទី របស់អង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-១៩។
ប្រធានាធិបតីចិនលោកស៊ី ជីនពីង និងនាយករដ្ឋមន្រ្តី អង់គ្លេសលោក Boris Johnson បានមានប្រសាសន៍តាមទូរស័ព្ទ កាលពីយប់ថ្ងៃច័ន្ទ និងសម្តែងការគាំទ្រចំពោះតួនាទីរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងការប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាត COVID-១៩ ។
នាមរដ្ឋាភិបាលនិងប្រជាជនចិន លោកស៊ីបានសម្ដែងការ អាណិតអាសូរយ៉ាងស្មោះស្ម័គ្រ ចំពោះរដ្ឋាភិបាលអង់គ្លេស និងប្រជាជនជុំវិញ ការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ បើតាមការស្នើសុំលោកបានណែនាំ ពីវិធានការណ៍បង្ការ និងទប់ស្កាត់ការរាតត្បាត របស់ប្រទេសចិន ។
លោកស៊ីបានសង្កត់ធ្ងន់ថា ប្រទេសចិនសង្ឃឹមថា ចក្រភពអង់គ្លេសនឹងបង្កើនការសម្របសម្រួល ជាមួយប្រទេសចិនដើម្បីកាត់បន្ថយហានិភ័យ នៃការរីករាលដាលនៃជំងឺនេះ ខណៈធានាបាននូវលំហូរប្រជាជននិងពាណិជ្ជកម្មចាំបាច់។ លោកស៊ីបានមានបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការគាំទ្រ និងជំនួយសម្រាប់ចក្រភពអង់គ្លេស៕
ដោយ៖លី ភីលីព