Covid-19

ចិនរាយការណ៍ថា គ្មានករណីឆ្លងកូវីដថ្មី នៅក្នុងស្រុក ស្របពេលដែលនូវែលសេឡង់ បិទការធ្វើដំណើរ

បរទេស៖ សម្រាប់គម្រប់៥ថ្ងៃនៅថ្ងៃចន្ទនេះ ប្រទេសចិនបានរាយការណ៍ថា គ្មានករណីឆ្លងកូវីដ១៩ នៅក្នុងខេត្ត Hubei ជាទីដែលវីរុសផ្លូវដង្ហើមថ្មីនេះ បានចាប់ផ្តើមផ្ទុះរីករាលដាលឆ្លងដំបូង ស្របពេល ដែលប្រទេសនូវែលសេឡង់ អូស្ត្រាលី ឥណ្ឌា និងសហភាពអារ៉ាប់រួម បង្កើតវិធានការតឹងរឹង ដើម្បីប្រយុទ្ធប្រឆាំង នឹងការឆ្លងកំពុងកើនឡើង។

នាយករដ្ឋមន្ត្រី នៃប្រទេសនូវែលសេឡង់ លោក Jacinda Ardern បានមានប្រសាសន៍ នៅថ្ងៃចន្ទនេះថា ក្នុងរយៈពេល៤៨ម៉ោង ប្រទេសនឹងស្ថិតក្រោមការជាប់គាំង សម្រាប់រយៈពេលមួយខែ ក្នុងគោលបំណងបញ្ឈប់ ការឆ្លងរីករាលដាលនៃកូរ៉ូណាវីរុស។

គួរបញ្ជាក់ថា ប្រទេសនូវែលសេឡង់ បានរាយការណ៍ករណីកូវីដ១៩ថ្មី ចំនួន៣៦ កាលពីថ្ងៃអាទិត្យ ដោយពួកគេភាគច្រើន គឺជាប់ពាក់ព័ន្ធនឹងអ្នកធ្វើដំណើរ ប៉ុន្តែវេជ្ជបណ្ឌិតនានា នៅតាមដានដឹង ពីរបៀបដែលអ្នកជម្ងឺថ្មីពីរនាក់ ឆ្លងវីរុសនោះទេ ដោយលើកឡើងថា ក្នុងពេលបច្ចុប្បន្ននេះ វាកំពុងតែរីករាលដាល នៅក្នុងសហគមន៍៕ ប្រែសម្រួល៖ប៉ាង កុង

To Top