Covid-19

ជម្លោះជាតិសាសន៍ កំពុងកើតឡើង ដោយសារ ការឆ្លងមេរោគកូវីដ-១៩

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ជនជាតិអាមេរិកអាស៊ី គួរតែត្រូវបានការពារ ចំពេលមានរបាយការណ៍ នៃការវាយប្រហារ ប្រកាន់ជាតិសាសន៍ ដែលត្រូវបានបង្កឡើង ដោយជំងឺឆ្លងវីរុស។

ការបង្ហាញការគាំទ្រ របស់លោក ត្រាំ កើតឡើង បន្ទាប់ពីលោកបានប្រើពាក្យ“ វីរុសចិន” ម្តងហើយម្តងទៀត ទោះបីជាមានការរិះគន់ក៏ដោយ ក៏វាលើកទឹកចិត្ត ដល់ការរើសអើងជាតិសាសន៍ដែរ។

លោកបានសរសេរ លើបណ្តាញសង្គមថា“ វាមានសារសំខាន់ខ្លាំងណាស់ ដែលយើងត្រូវការពារ សហគមន៍អាមេរិកាំងអាស៊ីរបស់យើង ទាំងស្រុងនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក” ។

លោកបន្ដថា “ពួកគេជាមនុស្សអស្ចារ្យ ហើយការរីករាលដាលនៃវីរុស មិនមែនជាកំហុសរបស់ពួកគេ តាមមធ្យោបាយណាមួយឡើយ ពួកគេកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយយើង ដើម្បីកំចាត់វា ហេីយយើងនឹងការពារអ្នក”!៕ ដោយ៖ ឈូក បូរ៉ា

To Top