Covid-19

ក្រុមហ៊ុនធំៗ របស់កូរ៉េខាងត្បូង សម្រេចបិទរោងចក្រនៅឥណ្ឌា ដោយសារការរីករាលដាល នៃវីរុសកូរ៉ូណា

សេអ៊ូល៖ ក្រុមហ៊ុនកូរ៉េខាងត្បូង ដូចជាក្រុមហ៊ុនហ៊ីយ៉ាន់ ដាយ ខូអិលធីឌី និងសាមសុងអេឡិចត្រូនិក ខូអិលធីឌី បានបិទរោងចក្ររបស់ពួកគេ ជាបណ្តោះអាសន្ន នៅក្នុងប្រទេសឥណ្ឌា ស្របតាមការខិតខំរបស់ប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតឆ្លងរាលដាលថ្មី។

ការសម្រេចនេះបានឆ្លើយតប ទៅនឹងការណែនាំរបស់រដ្ឋាភិបាលឥណ្ឌា ដែលមានគោលបំណង ការពារការរីករាលដាលនៃ COVID-១៩ ដែលបានឆ្លងដល់មនុស្ស ៣៥៩ នាក់និងបានសម្លាប់មនុស្ស ៧ នាក់ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយ នេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េខាងត្បូង ដែលរងផលប៉ះពាល់ រួមមានក្រុមហ៊ុនសាមសុង អេឡិចត្រូនិច និងក៏ដូចជាក្រុមហ៊ុន ផលិតរថយន្តឈានមុខគេ ហ៊ីយ៉ាន់ដាយផងដែរ៕ ដោយ៖ ឈូក បូរ៉ា

To Top