Covid-19

G-20 ឯកភាពគ្នា បង្កើតផែនការសកម្មភាព ឆ្លើយតបនឹងការរីករាលដាល នៃជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល នៃប្រទេសមានសេដ្ឋកិច្ចធំ ៗ ហៅកាត់ថា G-20 បានឯកភាពគ្នាកាលពីថ្ងៃច័ន្ទ ដើម្បីបង្កើតផែនការសកម្មភាពមួយ ឆ្លើយតបទៅនឹងការរីករាលដាល នៃមេរោគឆ្លងកូវីដ-១៩។

លេខាធិការដ្ឋានអារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មន្ត្រីទាំងនោះ ក៏បានពិភាក្សាអំពីការរៀបចំ សម្រាប់កិច្ចប្រជុំកំពូលនិម្មិតមួយ ក្នុងចំណោមមេដឹកនាំ G20 ដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រធានបច្ចុប្បន្ន នឹងកោះប្រជុំនៅក្នុងប៉ុន្មានថ្ងៃទៀត។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ដែលជាសមាជិក នៃក្រុមប្រទេស G20 បានស្ថិតនៅក្នុងចំណោមអ្នក ដែលអំពាវនាវ ឱ្យមានកិច្ចប្រជុំកំពូលបែបនេះ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាល បានជួបគ្នាស្ទើរតែទាំងអស់ ដើម្បីពិភាក្សាពីផលប៉ះពាល់ នៃការរាតត្បាតរាតត្បាត ដែលគ្របដណ្តប់ លើសេដ្ឋកិច្ចពិភពលោក និងបានយល់ព្រមតាមដាន យ៉ាងដិតដល់អំពីវិបត្ដិមួយនេះ៕ ដោយ៖ ឈូក បូរ៉ា

To Top