Covid-19

អាមេរិក អំពាវនាវឲ្យជប៉ុន ពន្យារពេលព្រឹត្ដិការណ៍កីឡាអូឡាំពិក ដោយសារឥទ្ធិពល នៃមេរោគឆ្លងកូវីដ-១៩

វ៉ាស៊ីនតោន៖ គណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិក បានអំពាវនាវ ឱ្យមានការពន្យារពេល នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ២០២០ ដោយលើកឡើងពីការរំខានដ៏ធំធេង ដល់ការបណ្តុះបណ្តាល និងដំណើរការគុណវុឌ្ឍិ ដោយសារជំងឺឆ្លងកូវីដ-១៩ នេះ។

គណៈកម្មាធិការនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាច្បាស់ជាងពេលណាទាំងអស់ថា ផ្លូវឆ្ពោះទៅរកការពន្យារពេល គឺជាការសន្យាបំផុត” ដោយជំរុញ ឱ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ “ចាត់វិធានការចាំបាច់ទាំងអស់” ដើម្បីធានាថា ការប្រកួតអាចត្រូវបានធ្វើឡើង ក្រោមលក្ខខណ្ឌសុវត្ថិភាព និងយុត្តិធម៌ សម្រាប់ដៃគូប្រកួតប្រជែងទាំងអស់” ។

ការស្ទង់មតិដែលប្រមូលបាន ពីអត្តពលិកអាមេរិកជាង ១.៧៨០ នាក់ បានបង្ហាញថា ជិត ៩៣ ភាគរយពេញចិត្ដនឹងការពន្យារពេល ឬការលុបចោលការប្រកួតទាំងស្រុង នៃព្រឹត្ដិការណ៍កីឡាដ៏ធំមួយនេះ៕ ដោយ៖ ឈូក បូរ៉ា

To Top