បរទេស ៖ ព្រះអង្គម្ចាស់ឆាល ដែលជាបុត្រារបស់ព្រះមហាក្សត្រីយានីនិងជាស្តេចដំបូងបង្អស់ក្នុងរាជបល្ល័ង្កអង់គ្លេស បានធ្វើតេស្ត៍រកឃើញវីរុសកូវីដ១៩ ហើយឥឡូវទ្រង់ស្ថិតនៅដាច់ដោយឡែកពីគេ នៅប្រទេសស្កុតឡេន។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់ វិមាន Clarence House បានឱ្យដឹងថា “ ព្រះអង្គម្ចាស់នៃប្រទេសវែលរូបនេះ បានធ្វើតេស្ត៍រកឃើញវីរុសនេះ។ ទ្រង់បានបង្ហាញរោគសញ្ញាស្រាល ប៉ុន្តែបើយ៉ាងណាក៏ដោយ ទ្រង់នៅតែមានសុខភាពល្អ ហើយបានធ្វើការពីផ្ទះជាធម្មតា។
“ចំណែក Duchess ក៏ត្រូវបានគេធ្វើតេស្ត៍ដែរប៉ុន្តែមិនមានវីរុសទេ។ យោងរដ្ឋាភិបាល និងតាមដំបូន្មានផ្នែកវេជ្ជសាស្រ្ត ព្រះអង្គម្ចាស់និងDuchess គឺនៅឯកកោនៅឯគេហដ្ឋានក្នុងប្រទេសស្កុតឡេន។
ការធ្វើតេស្តត្រូវបានធ្វើឡើងដោយ NHS នៅ Aberdeenshire ពួកគេបានបំពេញតាមលក្ខណៈវិនិច្ឆ័យដែលត្រូវការសម្រាប់ការធ្វើតេស្ត ៕