Covid-19

ជនជាតិចិន ១៧៤ នាក់ ត្រូវបានអាជ្ញាធរ ខេត្តស្វាយរៀង សម្រេចឲ្យស្នាក់នៅ ដាច់ដោយឡែក ចំនួន ១៤ថ្ងៃ

ស្វាយរៀង ៖ ជនជាតិចិនចំនួន១៧៤នាក់ បានធ្វើដំណើរតាម រថយន្តក្រុងមកចុះ នៅចំណុចខាងមុខសណ្ឋាគារនិងកាស៊ីណូ ជិតច្រកទ្វាព្រំដែនអន្តរជាតិបាវិត កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ នៅក្រុងបាវិត ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជនក្រុម សមត្ថកិច្ចនគបាលក្រុងបាវិត សហការណ៍ ជាមួយកងរាជអាវុធហត្ថក្រុងបាវិត និងនគបាលអន្តោប្រវេសន្ត៍ច្រកទ្វាព្រំដដែនអន្តរជាតិបាវិត អាជ្ញាធរក្រុងបាវិតបានឃាត់ខ្លួននិងអញ្ជើញជនជាតិចិនទាំង១៧៤នាក់ ក្នុងនោះមានស្រី៣៧នាក់ នោះមកដាក់នៅសាលាក្រុងបាវិត អធិការដ្ឋាននគបាលក្រុងបាវិត និងអគារកងរាជអាវុធហត្ថក្រុងបាវិតដើម្បីគ្រប់គ្រងនិងធ្វើចត្តាឡីសក័ ។

ករណីខាលលើនេះលោក លឹមសៀង ហេង អភិបាលក្រុងបាវិត បានប្រាប់ ក្រុមអ្នកសារព័ត៌មានអោយដឹងថា នៅយប់ថ្ងៃ២៤មីនា២០២០ គឺមានជនជាតិចិនចំនួន១៧៤នាក់ បានធ្វើដំណើរពីទិសខាងលិច តាមផ្លូវជាតិលេខ១ មកចុះនៅមុខសណ្ឋាគារ និងកាស៊ីណូក្នុងក្រុងបាវិត ហើយគោលបំណង ចូលស្នាក់នៅ ក្នុងសណ្ឋាគារនិងតាម កាស៊ីណូក៏ប៉ុន្តែម្ចាស់សណ្ឋាគារនិងកាស៊ីណូមិនអនិញ្ញាតិ ហើយបានរាយការណ៍ មកជូនអាជ្ញាធរនិង សមត្ថកិច្ច ទើបលោកសហការណ៍ជាមួយ នគបាលអន្តោប្រវេសន្ត៍ស្នងការ នគបាល ខេត្តនគបាលអន្តោប្រវេសន្ត៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិត នគបាលក្រុង បាវិតនិងកងរាជអាវុធហត្ថក្រុងខេត្ត ចុះទៅឃាត់និងបញ្ជូនជនជាតិចិនទាំង១៧៤នាក់ មកដាក់ឲ្យស្នាក់នៅ ក្នុងសាលាក្រុងបាវិត នៅអធិការដ្ឋាននគបាលក្រុងបាវិត និងអាគារកងរាជអាវុធហត្ថក្រុងបាវិត ដើម្បីគ្រប់គ្រង និងសាកសួរ ។

លោកអភិបាលក្រុងបន្តទៀតថា នៅព្រឹកថ្ងៃទី២៥ មិនា២០២០ សមត្ថកិច្ច នគបាលអន្តោប្រវេសន្ត៍ស្នងការដ្ឋាន នគបាលខេត្ត បានសហការណ៍ ជានគបាលអន្តោប្រវេសន៍ ច្រកទ្វាព្រំដែនអន្តរជាតិ សាកសួរនិង ឲ្យមន្ត្រីសុខាភិបាលពិនិត្យ និងធ្វើចត្តាឡីសក័ រហូតដល់ម៉ោង១១និង៣០នាទីព្រឹក ពុំទាន់រកឃើញមាន មុខសញ្ញាគួរឲ្យសង្ស័យ ករណីវីរុសកូវីដ១៩នោះទេ ។

ចាប់តាំងពីមានផ្ទុះជង្ងឺCOVID-19នោះមករាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនឹងជម្ងឺកូវិឌ១៩(COVID-19) ដែលកំពុងតែបង្កហានិភ័យមកលើសុខភាពនិងជីវិត ប្រជាជនកម្ពុជាជាក់ស្តែង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា “ស្ថានការនេះ គឺជាការធ្វើសង្រ្គាមប្រយុទ្ធប្រឆាំង នឹងសត្រូវឥតស្រមោល”ដើម្បីចូលរួមនឹងរាជរដ្ឋាភិបាលកម្ពុជា លោក សុក រ៉ាដូ ប្រធាន សភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសមាជិក សមាជិកា បានផ្តល់សណ្ឋាគារមួយកន្លែង ស្ថិតនៅក្នុងទីក្រុងបាវិត ឈ្មោះថា “អុឹម ម៉ីហៀង” មានចំនួន៥២បន្ទប់ ជូនរដ្ឋបាលខេត្តស្វាយរៀង ចាត់ចែងឲ្យរដ្ឋបាលក្រុងបាវិតរៀបចំ និងប្រើប្រាស់ជាទីកន្លែងរក្សាទុកប្រជាជនចិនចំនួន ប្រមាណ ១៧៤ នាក់ ស្នាក់នៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ដើម្បីបង្ករលក្ខណៈងាយស្រួល ដល់ អាជ្ញាធរសុខាភិបាលពិនិត្យ តាមដាន ស្វែងរក និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីឌ១៩(COVID-19)៕

To Top