តូក្យូ៖ ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន កំពុងរៀបចំបង្កើត ទីស្នាក់ការពិសេសមួយ ស្តីពីការឆ្លងវីរុសកូវីដ១៩ ព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (២៦ មីនា) ហើយជំហានមួយ ដែលអាចជាដំណាក់កាល សម្រាប់ប្រកាស ស្ថានភាពអាសន្នលើការផ្ទុះឡើងនេះ បន្ទាប់ពីមើលឃើញ ការកើនឡើងយ៉ាងខ្លាំង នៃការឆ្លងនានា ក្នុងសប្តាហ៍នេះ។
យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ថិតនៅក្រោមច្បាប់មួយ ដែលត្រូវបានធ្វើវិសោធនកម្ម កាលពីដើមខែមីនា ដើម្បីគ្របដណ្តប់លើវីរុសនេះ នាយករដ្ឋមន្រ្តី អាចប្រកាសពីភាពអាសន្ន ប្រសិនបើជំងឺនេះ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត ហើយប្រសិនបើការរីករាលដាល យ៉ាងឆាប់រហ័ស គំរាមកំហែងដល់ ការខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរ។ វីរុសឆ្លងនេះ បានបង្កើនហានិភ័យ នៃការធ្លាក់ចុះសេដ្ឋកិច្ច របស់ប្រទេសជប៉ុនរួចមកហើយ៕ ប្រែសម្រួលៈ ណៃ តុលា