Covid-19

អង្គការសុខភាពពិភពលោក ជំរុញប្រទេសនានា មិនឲ្យដកបម្រាមធ្វើដំណើរ

បរទេស៖ អគ្គលេខាធិការ អង្គការសុខភាពពិភពលោក លោក Tedros Ghebreyesus តាមសេចក្តីរាយការណ៍ បានជំរុញប្រទេសទាំងអស់ ឲ្យបន្តវិធានការបម្រាមធ្វើដំណើរ ស្របពេលដែលចំនួនមនុស្សស្លាប់ បណ្ដាលមកពីកូរ៉ូណាវីរុស នៅក្នុងពិភពលោក បានហួសចំនួន២០.០០០នាក់ គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ។

លោកបានមានប្រសាសន៍ដូច្នេះថា មេដឹកនាំលើពិភពលោក គួរតែចាត់វិធានការដ៏ខ្លាំងក្លាមួយចំនួន ដើម្បីបញ្ឈប់ការឆ្លងរីករាលដាល នៃវីរុសថ្មី ហើយជាចម្បងនោះ គឺកាត់បន្ថយចំនួនមនុស្សស្លាប់ លោកបានបន្តថា ប្រទេសនានាគួរតែធ្វើឲ្យប្រាកដថា ប្រជាជនស្នាក់នៅផ្ទះ និងស្នាក់នៅដោយមានសុវត្ថិភាព។

គួរបញ្ជាក់ថា ការថ្លែងបែបនេះ របស់អគ្គលេខាធិការ អង្គការសុខភាពពិភពលោកនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលចំនួនអ្នកស្លាប់ លើពិភពលោក បានកើនឡើងដល់ជាង២០.០០០នាក់ ហើយករណីឆ្លងរកឃើញ ចំនួន៤៥០.០០០នាក់ និងមនុស្សប្រមាណ១១៣.០០០នាក់ បានធូរស្រាលពីជំងឺហើយ៕ ប្រែសម្រួល៖ប៉ាង កុង

To Top