ហ្សឺណែវ៖ ចំនួនអ្នកស្លាប់ ដោយសារមេរោគឆ្លងវីរុសកូរ៉ូណា ឬកូវីដ-១៩ បានកើនឡើងលើសពី ២០.០០០ នាក់ និងការឆ្លងច្រើនជាង ៤០០.០០០ ករណី ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។
ចំនួនអ្នកស្លាប់សរុបពីមេរោគកូវីដ-១៩ បានកើនឡើងទ្វេដងក្នុងរយៈពេល ៥ ថ្ងៃចាប់តាំងពីចំនួនអ្នកស្លាប់ បានកើនឡើងដល់ ១០,០០០ នាក់កាលពីថ្ងៃសុក្រ ដែលបង្ហាញពីល្បឿន នៃការរីករាលដាលនៃវីរុសនេះ មិនទាន់មានការថយចុះនៅឡើយ។
អឺរ៉ុបនៅតែបន្តជាតំបន់ ដែលរងការវាយប្រហារ ដោយវីរុសនេះយ៉ាងខ្លាំង ដោយប្រទេសអ៊ីតាលី និងអេស្បាញបានរាយការណ៍ អំពីចំនួនអ្នកស្លាប់ខ្ពស់បំផុត នៅលើពិភពលោក៕ ដោយ៖ ឈូក បូរ៉ា

