Covid-19

អាមេរិក យល់ព្រមឲ្យកូរ៉េខាងត្បូង ផលិតឧបករណ៍ ធ្វើតេស្ដមេរោគកូវីដ-១៩ និងសម្រាប់នាំចូល ខណៈមានអ្នកឆ្លង ១០ម៉ឺននាក់

វ៉ាស៊ីនតោន៖ ប្រភពពីក្រសួងការបរទេស បានឲ្យដឹងថា ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ របស់កូរ៉េខាងត្បូង បានទទួលការយល់ព្រមបឋម ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ។

មន្ត្រីក្រសួងការបរទេស បានឲ្យដឹងតាមទូរស័ព្ទថា ការយល់ព្រមដំបូងរបស់ FDA នឹងអនុញ្ញាត ឱ្យអ្នកផលិតកូរ៉េខាងត្បូង ធ្វើតេស្តមេរោគទាំង៣ ដើម្បីលក់ផលិតផលនៅសហរដ្ឋអាមេរិក ដែលករណីឆ្លងវីរុសនេះ បានកើនឡើងដល់ ១០០,០០០ នាក់។

មន្ត្រីរូបនោះ មិនបានប្រាប់ឈ្មោះឧបករណ៍ធ្វើតេស្ត ដែលត្រូវបានយល់ព្រមទាំងបីនោះទេ ប៉ុន្ដែក្រសួងរំពឹងថា ការអនុម័តនឹងជំរុញ ការនាំចេញឧបករណ៍សាកល្បង ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក៕

To Top