សេអ៊ូល៖ គិតត្រឹមថ្ងៃចន្ទនេះ មានអ្នកជំងឺឆ្លងកូវីដ-១៩ ចំនួន ១៩៥ នាក់ទៀត ដែលបានព្យាបាល បានជាសះស្បើយ ដោយចំនួនអ្នកជាសះស្បើយ សរុបមានចំនួន ៥.២២៨ នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
ជាមួយគ្នានេះដែរ ក៏មានអ្នកឆ្លងថ្មីចំនួន ៧៨នាក់ ដែលចំនួនអ្នកឆ្លង សរុបកើនឡើងដល់ ៩៦៦១នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ៦នាក់ ដោយចំនួនសរុបកើនឡើងដល់ ១៥៨នាក់៕ ដោយ៖ ឈូក បូរ៉ា