ក្ភ្នំពេញ៖ ក្រោមកិច្ចសហការកម្ពុជា ចិនតែមួយ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប បានឧបត្ថម្ភសម្ភារៈបរិក្ខាពេទ្យសំខាន់ៗ ចំនួន១៤មុខ ដែលគិតជាថវិកាចំនួន ជិត៧០ម៉ឺនដុល្លា សហរដ្ឋអាមេរិក ជូនដល់សមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងជំងឺCovid19 ។
នេះគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា ស្របពេលដែលយើងទាំងអស់គ្នា មានតម្រូវការ និងភាពចំបាច់ នៃការចូលរួមពីសប្បុរសជន ក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរាតត្បាត មេរោគផ្លូវដង្ហើមថ្មីCovid19 នឹងលើកស្ទួយ សុខុមាលភាពប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មានសប្បុរសជនមួយចំនួន បានចូលរួម ក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid19 តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) ។ ថ្នាក់ដឹកនាំសមាគម សូមថ្លែងអំណរគុណ និងស្វាគមន៍ជានិច្ច ចំពោះសប្បុរសជន ដែលមានទឹកចិត្ត និងបំណងចូលរួមសកម្មភាពមនុស្សធម៌ ក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid19 តាមរយៈសមាគមTYDA៕