Covid-19

កម្ពុជាស្នើអាមេរិកជួយសម្រួលឱ្យពលរដ្ឋ និងសិស្ស-និស្សិត កម្ពុជា អាចបន្តស្នាក់នៅលើទឹកដីសហរដ្ឋអាមេរិក

ភ្នំពេញ៖ស្ថាន ឯកអគ្គរាជទូតកម្ពុជាប្រចាំ សហរដ្ឋអាមេរិកបាន លើកសំណើជាផ្លូវការទៅក្រសួង ការបរទេសអាមេរិក ស្នើសុំឱ្យមានការអនុគ្រោះ និង ជួយ សម្រួលដើម្បីឱ្យប្រជាពលរដ្ឋ និង សិស្ស-និស្សិត កម្ពុជាអាចបន្តការស្នាក់នៅលើកទឹកដី សហរដ្ឋអាមេរិក ក្នុង ការកាលៈទេសៈនៃការ រីក រាលដាល នៃ ជំងឺ Covid-19 ក៏ ដូច ជា ហានីភ័យ ខ្ពស់ នៃការធ្វើដំណើរតាមផ្លូវអាកាស។

តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី៣០មីនាស្ថានឯកអគ្គ រាជទូត កម្ពុជា ប្រចាំ សហរដ្ឋអាមេរិកសំណូមពរ ជាថ្មី សូម ទំនាក់ទំនង ជាមួយ អាជ្ញាធរ មាន សមត្ថកិច្ច របស់ មូលដ្ឋាន ដែល ខ្លួន ស្នាក់ នៅដើម្បីធ្វើការពន្យារសុពលភាពស្នាក់នៅហើយក្នុងករណីមិនជួប ឧបសគ្គមិនអាចដោះស្រាយបានសូម ទំនាក់ទំនង ជាមួយ ស្ថានទូត ដើម្បីពិភាក្សារកដំណោះស្រាយ។

ស្ថានទូតសំណូមពរជាថ្មី សូមឱ្យប្រជាពលរដ្ឋ និង សិស្ស-និស្សិតយកចិត្តទុកដាក់ចំពោះសេចក្ដីអំពាវនាវនិងសេចក្ដីជូនដំណឹងរបស់ស្ថានទូតផងដែរ៕

To Top