Covid-19

វៀតណាមនិយាយថា នឹងផ្អាកការដឹកជញ្ជូនសាធារណៈ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាល នៃកូរ៉ូណាវីរុស

បរទេស៖ រដ្ឋមន្ត្រីនៃប្រទេសវៀតណាម លោក Nguyen Xuan Phuc នៅថ្ងៃចន្ទនេះ បានបញ្ជាឲ្យផ្អាក សេវាកម្មដឹកជញ្ជូនសាធារណៈ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃកូរ៉ូណាវីរុស ដែលគេដឹងថា មានមនុស្សចំនួន២០៣នាក់ នៅក្នុងប្រទេសបានឆ្លង។

ក្រៅពីនេះ យោងតាមសេចក្តីថ្លែងការណ៍ ដែលបង្ហោះលើគេហទំព័ររដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីវៀតណាមរូបនេះ ក៏បានអំពាវនាវ ឲ្យមានការដាក់កំហិត លើការប្រើប្រាស់រថយន្តឯកជន និងជំរុញលើកទឹកចិត្តឲ្យមន្ត្រីនានា ធ្វើការងារពីផ្ទះផងដែរ។

គួរបញ្ជាក់ថា ប្រទេសវៀតណាម កំពុងតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការទប់ស្កាត់កូរ៉ូណាវីរុស ស្របពេលដែលចំនួនករណីរកឃើញ បាននិងកំពុងតែកើនឡើងជាប់មិនដាច់ ប៉ុន្តែមិនដូច ទៅនឹងប្រទេសមួយចំនួនផ្សេងទៀត គឺករណីថ្មីខ្លះ ជាករណីនាំមកដោយភ្ញៀវបរទេស និងជនជាតិវៀតណាម ដែលត្រឡប់មកពីបរទេសវិញ៕ ប្រែសម្រួល៖ប៉ាង កុង

To Top