Covid-19

សង្ស័យថា ជប៉ុនព្យាយាមលាក់បាំងតួលេខ នៃអ្នកឆ្លងកូរ៉ូណា

បរទេសៈ MailOnline នៅថ្ងៃចន្ទទី៣០ ខែមីនា បានសរសេរថា ក្រោយការប្រកាសជាផ្លូវការ ពីសំណាក់រដ្ឋាភិបាលជប៉ុន ក្នុងការបញ្ចប់ទៅ នៃព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២១ កាលពីសប្តាហ៍មុននោះមក ចំនួននៃអ្នកឆ្លងវិរុសកូរ៉ូណា បានកើនឡើងពី១៦ទៅដល់៦៣នាក់ ក្នុងមួយថ្ងៃជាមធ្យម ដែលវាបានក្លាយ ទៅជាការសង្ស័យដ៏ធំមួយថា ជប៉ុនបានព្យាយាមលាក់បាំង ចំនួនអ្នកឆ្លងមួយរយៈមុននេះ។

ការលើកឡើងបែបនេះ ត្រូវបានគេមើលឃើញថា នាំមុខខ្លាំងជាងគេ ដោយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោកYukio Hatoyamaហើយក្នុងនោះ ក៏មានមនុស្សសំខាន់ៗ ជាច្រើនផ្សេងទៀតដែរ។ គួរឲ្យដឹងដែរថា មុនការប្រកាសលុបចោល ព្រឹត្តិការណ៍ធំបំផុត របស់ប្រទេសមួយនេះ កាលពីច្រើនសប្តាហ៍មុនជប៉ុន បានបញ្ជាក់យ៉ាងច្បាស់ អំពីជំហរថា នឹងនៅតែបន្តដំណើរការវា ទោះបីជាស្ថានភាពកូរ៉ូណា កំពុងវាយលុកក្នុងប្រទេសជាច្រើនមកហើយក្តី ខណៈដែលជប៉ុនមានតួលេខ តែចំនួនប្រមាណជា១៦នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃដែលបានឆ្លង។

លោកនាយករដ្ឋមន្ត្រី Shinzo Abe បានសម្រេចយល់ព្រម ក្នុងការលប់ចោលអូឡាំពិក ក្រោយបានពិភាក្សាគ្នា តាមទូរស័ព្ទជាមួយ នឹងប្រធានគណកម្មការ អូឡាំពិកអន្តរជាតិ លោកThomas Bach ហើយបានតែមួយថ្ងៃ បន្ទាប់មកតូក្យូបានប្រកាសបិទទ្វារ រហូតដល់ពាក់កណ្តាលខែមេសា ហើយចំនួនឆ្លង ក៏ចេះតែបានកើនឡើងរហូតមក៕

ប្រែសម្រួល៖ស៊ុនលី

To Top