បរទេស៖ គិតត្រឹមយប់ថ្ងៃចន្ទ ទី៣០ខែមីនា ចំនួនអ្នកស្លាប់បន្ថែម ១៨០នាក់ទៀត បានធ្វើឲ្យអង់គ្លេស បានបាត់បង់ជីវិតមនុស្ស សរុបដល់ទៅ១៤០៨នាក់ហើយ ដោយសារវិរុសកូរ៉ូណា ខណៈដែលមនុស្សកាន់តែច្រើន ក៏បានឆ្លងផងដែរ រួមចាប់ពីពលរដ្ឋធម្មតា បុគ្គលល្បី រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី ព្រមទាំងព្រះអង្គម្ចាស់ផង។
Businessinsider នៅថ្ងៃដដែលនេះ ក៏បានចេញផ្សាយដែរថា រដ្ឋាភិបាលអង់គ្លេស តាមរយៈមន្ត្រីជាន់ខ្ពស់មួយចំនួន បាននិយាយថា ពួកគេមិនសូវជាមានទំនុកចិត្តឡើយ ចំពោះព័ត៌មាននៃការគ្រប់គ្រងស្ថានភាព នៃការឆ្លងរបស់ប្រទេសចិន នាពេលកន្លងមក ក្រោយពេល ដែលទទួលបានបទពិសោធន៍ខ្លួនឯង ហើយបែបនេះ ហើយក្នុងនោះ ក៏មានការលើកឡើងដែរថា ចិនគឺបានផ្តល់ព័ត៌មានមិនពិត អំពីតួលេខនៃអ្នកឆ្លង និងស្លាប់នៅក្នុងប្រទេសរបស់ខ្លួន រហូតមកដោយជឿជាក់ថា យ៉ាងហោចណាស់ចំនួនជាក់ស្តែង គឺអាចមានទៅដល់៤០ដង ច្រើនជាងអ្វីដែលចិនបានប្រកាស។
គួរបញ្ជាក់ថាតួលេខចុងក្រោយ ដែលចិនមានមុនពេល ដែលករណីឆ្លងត្រូវបានធ្លាក់ចុះ ដល់ចំណុច០ស្ទើររៀងរាល់ថ្ងៃ ប៉ុន្មានថ្ងៃចុងក្រោយនោះ គឺអ្នកស្លាប់មានចំនួន ប្រមាណជា៣៣០០នាក់ និងអ្នកឆ្លងសរុបប្រមាណជា ៨១០០០នាក់៕
ប្រែសម្រួល៖ស៊ុនលី