Covid-19

អ្នកស្លាប់នៅអាមេរិក ដោយសារវីរុស កូវីដ១៩ កើនដល់ជាង ៣ពាន់នាក់ និងមានអ្នកឆ្លង ១៦៣.០០០នាក់

វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ ដោយសារ វីរុសកូវីដ ១៩ នៅសហរដ្ឋអាមេរិកបាន កើនឡើងដល់ច្រើនជាង ៣.០០០ នាក់។ នេះបើយោងតាម ការបូកសរុបចុងក្រោយ ពីមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវិស្វកម្ម (CSSE) នៃសាកលវិទ្យាល័យ Johns Hopkins ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គិតត្រឹមម៉ោង ៩ និង ៣០ នាទីយប់ នៅ សហរដ្ឋអាមេរិកបានរាយការណ៍ថា មានករណីឆ្លងវីរុសចំនួនជាង ១៦៣.០០០ ករណី ដែលមាន អ្នកស្លាប់ ៣.០០៨ នាក់។

នៅទូទាំងរដ្ឋញូវយ៉ក មានទាំងករណីឆ្លង និងការស្លាប់ ច្រើនបំផុត ដោយមានជាង ៦៧.០០០ នាក់ បានឆ្លង និង ១.២០០ នាក់ បានស្លាប់។

សូមជម្រាបថា នៅទូទាំងពិភពលោកមាន ករណីឆ្លងជាង ៧៨៤,០០០ករណី ត្រូវបានគេរាយការណ៍ និងមានមនុស្សស្លាប់ ៣៧.៦៣៨ នាក់ ខណៈមនុស្សជាង ១៦៥.០០០ នាក់បានជាសះស្បើយពីជំងឺនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top