ភ្នំពេញ៖ សេតវិមាន បានប្រកាស ឱ្យដឹងនូវការព្យាករណ៍ របស់ខ្លួន ជាលើកដំបូងនៃចំនួនពលរដ្ឋអាមេរិកាំង ដែលអាចស្លាប់ ដោយសារកូវីដ១៩ ចន្លោះ ពី១០ម៉ឺន ទៅ២៤ម៉ឺនាក់។
កាសែតThe Guardian របស់អង់គ្លេស រាយការណ៍នៅថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២០ថា ពលរដ្ឋអាមេរិកាំង អាចស្លាប់ដោយសារកូវីដ១៩ ចន្លោះ ពី១០ម៉ឺន ទៅ២៤ម៉ឺនាក់ ក្នុងគ្រាដែលប្រទេសមហាអំណាចមួយនេះ បាននិងកំពុងសស្រាក់សស្រាំ ដាក់ចេញវិធានការ ជាបន្តបន្ទាប់ ដើម្បីបឈ្ឈប់ការរីករាលដាល យ៉ាងឆាប់រហ័ស នៅក្នងប្រទេសរបស់ខ្លួន។