ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ថា វិមានក្រឹមឡាំង បានឲ្យដឹងថា លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងសមភាគីរបស់គាត់ លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានពិភាក្សាគ្នាដោយសហការយ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺបង្កឡើងដោយវីរុសកូរ៉ូណា នៅក្នុងអំឡុងពេលជួបពិភាក្សាគ្នាតាមទូរស័ព្ទ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា “ប្រមុខរដ្ឋ បានគូសបញ្ជាក់អំពីក្តីកង្វល់ ទៅលើការឆ្លងរាលដាលយ៉ាងរហ័សនៃវីរុសកូរ៉ូណា នៅលើពិភពលោក និងបានបញ្ជូនព័ត៌មានអំពីការវាយតម្លៃរបស់ប្រទេសពួកគេដល់គ្នាទៅវិញទៅមកដើម្បីដឹងអំពីការគំរាមកំហែងនេះ ។ នេះជាការបង្កើននូវភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ នៅក្នុងទិសដៅនេះត្រូវបានធ្វើការពិភាក្សាគ្នា” ។
វិមានក្រឹមឡាំង បានបញ្ជាក់ថា មេដឹកនាំទំាងពីរ បានពិភាក្សាអំពីស្ថានភាពទីផ្សារប្រេងនៅលើពិភពលោក ដោយបានឯកភាពគ្នា ផ្អែកទៅលើរុស្ស៊ី និងអាមេរិក ដែលបានប្រឹក្សាយោបល់គ្នា ដោយផ្តោតលើប្រធានបទ តាមរយៈរដ្ឋមន្ត្រីក្រសួងថាមពល ។
នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា “លោកប្រធានាធិបតីទាំងពីរ បានឯកភាពគ្នានឹងបន្តការជួបប្រាស្រ័យទាក់ទងគ្នាផ្ទាល់ខ្លួន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា