បរទេស៖ ប្រទេសថៃបានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីកូវីដ១៩ចំនួន ១២៧ ករណីថែមទៀត និងអ្នកជំងឺម្នាក់បានស្លាប់ នៅថ្ងៃអង្គារ។ កាលពីថ្ងៃច័ន្ទប្រទេសនេះ បានរាយការណ៍ពីការឆ្លងថ្មីចំនួន ១៣៦ នាក់ និងការស្លាប់ចំនួន ២ នាក់ ដែលបណ្តាលឱ្យអ្នកឆ្លងវីរុសនេះសរុប ១.៦៥១ នាក់។
យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រកាសនៅថ្ងៃអង្គារ បានបង្កើនចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសថៃដល់ចំនួន ១.៦៥១ នាក់ ចាប់តាំងពីករណីដំបូងរបស់ប្រទេសនេះ កាលពីក្នុងខែមករា។ មនុស្ស ១០ នាក់ដែលបានធ្វើតេស្ត៍រក ឃើញវីរុសនេះបានស្លាប់។
លេខាធិការអចិន្រ្តៃយ៍ទទួលបន្ទុកសុខភាពសាធារណៈ Sukhum Karnchanapimai បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅមជ្ឈមណ្ឌលរដ្ឋ បាលស្ថានការណ៍ ជំងឺកូវីដ១៩ថា ទីក្រុងបាងកកឈរនៅលើគេក្នុងបញ្ជី នៃករណីដែលបានឆ្លង គឺមាន ៧៩៦ នាក់ បន្ទាប់មកគឺ ខេត្ត Nonthaburi មានអ្នកឆ្លង ៧៩នាក់ នៅ ភូកេត មានអ្នកឆ្លង ៥៥នាក់ និងនៅយ៉ាឡា មានអ្នកឆ្លង ៤៨នាក់៕
ប្រែសម្រួលៈ ណៃ តុលា