Covid-19

Johns Hopkins៖ អ្នកស្លាប់ដោយវីរុសកូវីដ១៩ នៅអាមេរិក កើនដល់ ៤.០៧៦ នាក់ ខណៈដែលកាលពី៣ ថ្ងៃមុន មានត្រឹមតែជាង២.០០០នាក់

វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់សរុបរបស់អាមេរិកដោយ សារជំងឺឆ្លងរាតត្បាតវីរុសកូវីដ១៩ បានកើនឡើងដល់ជាង ៤.០០០ នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ( ទី១ ខែមេសា) ដែលចំនួននេះ ច្រើនជាងចំនួនទ្វេរដង កាលពីបីថ្ងៃមុន។ នេះបើយោងតាមការបូកសរុបរបស់សាកលវិទ្យាល័យ Johns Hopkins។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅអាមេរិកមានចំនួន ៤.០៧៦ នាក់គឺច្រើនជាងពីរដងនៃការស្លាប់ ដែលត្រូវបានកត់ត្រានៅថ្ងៃសៅរ៍ ដែលមានត្រឹមតែចំនួន ២.០១០នាក់ ។

ទិន្នន័យរបស់ Johns Hopkins បានបង្ហាញថា ជាង ៤០ ភាគរយនៃអ្នកស្លាប់សរុប គឺកើតឡើងនៅរដ្ឋញូវយ៉ក ។ នៅថ្ងៃអង្គារសហរដ្ឋអាមេរិក ចំនួននៃការ ស្លាប់គឺលើស នៅក្នុងប្រទេសចិន ដែលជាកន្លែងជំងឺរាតត្បាតបានកើត ឡើងនៅក្នុងខែធ្នូមុនពេល វីរុសនេះ បានរីករាលដាល នៅទូទាំងពិភពលោក៕

ប្រែសម្រួលៈ ណៃ តុលា

To Top