Covid-19

Trump៖ បើពលរដ្ឋអាមេរិក ស្លាប់ត្រឹម១០ម៉ឺននាក់ ឆ្លុះបញ្ចាំងថារដ្ឋាភិបាលបាន ធ្វើការងារនេះ ល្អបំផុតហើយ

បរទេស៖ ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយដែល ត្រូវបានចេញផ្សាយដោយវេបសាយ The Week កាលពីថ្ងៃចន្ទ ដើមសប្តាហ៍ទៅនេះ ថាប្រធានាធិបតីអាមេរិកលោកត្រាំ បានលើកឡើងអំពីលទ្ធផលមួយរបស់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងវិរុសកូរ៉ូណា ក្នុងពេលខាងមុខនេះ។

លោកត្រាំ បានមានប្រសាសយ៉ាងដូច្នេះថា កាលពីថ្ងៃអាទិត្យប្រសិនណាបើជាពលរដ្ឋអាមេរិក នឹងបាត់បង់ជីវិតត្រឹមតែ១០ម៉ឺននាក់មែននោះមានន័យថា រដ្ឋាភិបាលអាមេរិកបាន ធ្វើការងារដ៏ល្អបំផុតមួយ។ការពោលបែបនេះ អំពីសំណាក់លោកប្រធានាធិបតី បានធ្វើឡើងនៅក្នុងថ្ងៃដដែលគឺនៅ ក្រោយបន្តិចនៃការព្យាករណ៍អ្នកស្លាប់ ដោយលោកសាស្ត្រចារ្យ Dr. Anthony Fauci ប្រធានវិទ្យាស្ថានជំងឺឆ្លងរបស់អាមេរិក ថានឹងមានទៅដល់១០ម៉ឺននាក់ ឬ២០ម៉ឺននាក់ នៅទូទាំងប្រទេសដោយសារតែកូរ៉ូណា។

លោកត្រាំបាននិយាយចំនួន អ្នកស្លាប់ដល់ទៅ១០ម៉ឺន ពិតជាអាក្រក់ណាស់ប៉ុន្តែបើអ្នកសា្លប់ ត្រឹមតែ១០ម៉ឺននាក់ នៅក្នុងចន្លោះព្យាករណ៍ពី១០ទៅ២០ម៉ឺន នាក់មែននោះមានន័យថា ពួកយើងគឺពិតជាបានធ្វើការរួមគ្នា បានយ៉ាងល្អរួចទៅហើយ។

គិតត្រឹមតែថ្ងៃអាទិត្យពលរដ្ឋអាមេរិក ដែលបានឆ្លងមានចំនួន ទៅដល់១៣៩៧០០នាក់ ខណៈដែលស្លាប់ មានយ៉ាងហោចណាស់ទៅដល់ជាង២៤០០នាក់ ទៅហើយក្នុងនោះ លោកប្រធានាធិបតី ក៏បានបន្តពន្យាពេលការរក្សាខ្លួនចេញពីទីសាធារណៈឬ Social Distancing រហូតដល់ថ្ងៃទី៣០ខែមេសាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top