KPL៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ឡាវលោក Bounkong Sihavong បានចេញសេចក្តីជូនដំណឹងបញ្ជាឱ្យបិទមន្ទីរពេទ្យ និងគ្លីនិកឯកជនទាំងអស់ នៅទូទាំងប្រទេស។ បច្ចុប្បន្នអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជននិងគ្លីនិកទាំងនោះ ត្រូវបានអនុញ្ញាតឱ្យព្យាបាលរហូតដល់ពួកគេបានជាសះស្បើយ។
សូមជម្រាបថា ករណីឆ្លងមេរោគ Covid-19 មួយបន្ថែមទៀតត្រូវបានបញ្ជាក់នៅរសៀលនេះថាសរុបចំនួន ១០នាក់ ។ ករណីចុងក្រោយគឺស្ត្រីអាយុ ២១ ឆ្នាំនិងមានទីលំនៅក្នុងភូមិ Nongsanokham សង្កាត់ Sikhottabong ទីក្រុង វៀងចន្ទន៍។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន KPL News នៅថ្ងៃទី១ ខែមេសានេះ។
យោងតាមអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Phouthone Meuangpak បានឱ្យដឹងថានាងស្ថិតក្នុងចំណោមមនុស្ស ៣១ នាក់ដែលបានឆ្លងកាត់ការធ្វើតេស្តរកមេរោគ covid-19 កាលពីម្សិលមិញ។
នៅទូទាំងប្រទេសមនុស្សប្រហែល ៤៣៧ នាក់ត្រូវបានគេធ្វើតេស្តសម្រាប់ Covid-19 រហូតមកដល់ពេលនេះ។ ទាំងនេះរួមបញ្ចូលទាំងការធ្វើតេស្តិ៍អវិជ្ជមានចំនួន ៤២៧ សម្រាប់វីរុសកាចសាហាវនេះ៕ ប្រែសម្រួលៈ ណៃ តុលា