វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា គាត់នឹងមិនចេញសេចក្តីប្រកាស ដល់ពលរដ្ឋឲ្យស្នាក់នៅតែក្នុងផ្ទះនោះឡើយ ទោះបីជាមានករណី នៃការឆ្លងវីរុសកូរ៉ូណា នៅតែបន្តកើនឡើង នៅក្នុងប្រទេសក្តី ។
លោក ត្រាំ បានថ្លែងប្រាប់ ដល់បណ្តាអ្នកសារព័ត៌មានមួយចំនួន នៅឯសេតវិមាន ដោយលើកឡើងពីព័ត៌មានសង្ខេប នៃកងអន្តរាគមន៍វីរុសកូរ៉ូណា ថា គាត់ មិនមានចេតនាណាមួយធ្វើដូច្នេះទេ ពីព្រោះថា បណ្តារដ្ឋនានា មិនមានស្ថានភាពដូចគ្នា នឹងការឆ្លងជំងឺ COVID-19 ឡើយ ។
កាសែត The New York Times បានផ្សាយថា បទបញ្ជានៃការស្នាក់ឲ្យនៅតែក្នុងផ្ទះ ត្រូវបានប្រកាសនាពេលឥឡូវនេះ ទូទាំងប្រទេស សរុបមានពលរដ្ឋតិចបំផុត២៩៤លាននាក់ នៅក្នុងរដ្ឋតិចបំផុត៣៧រដ្ឋ នៃរដ្ឋទាំង៧៤ នៃប្រទេស និង១៤ទីក្រុង ។
ឥឡូវនេះ សហរដ្ឋអាមេរិក នាំមុខគេនៅលើពិភពលោក ដែលមានជាង២០០.០០០ករណី ជាមួយគ្នានេះដែរ ចំនួននៃអ្នកស្លាប់ កើនឡើងដល់៤.៧៥៧នាក់ ដែលជាទិន្នន័យបង្ហាញឲ្យដឹង ចុងក្រោយបង្អស់ដោយ សាកលវិទ្យាល័យ Johns Hopkins University គិតត្រឹមថ្ងៃពុធ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា