វ៉ាស៊ីនតោន៖ ចំនួនករណីដែលត្រូវបានបញ្ជាក់ថា ឆ្លង វីរុសកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើង លើសពី ១ លាននាក់។ នេះបើយោងតាមការបូកសរុប ថ្មីពីសាកលវិទ្យាល័យ Johns Hopkins កាលពី រសៀលថ្ងៃព្រហស្បតិ៍។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា មនុស្សសរុប ១.០០២.១៥៩ នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យ ថាមានវីរុសកូវីដ១៩ នៅទូទាំងពិភពលោក ដោយចំនួនអ្នកស្លាប់មានចំនួន ៥១,៤៨៥ នាក់ ខណៈដែលអ្នកជំងឺជាង ២០០.០០០ នាក់បានជាសះស្បើយ។
សហរដ្ឋអាមេរិកបានរាយការណ៍ថា មានករណីឆ្លងភាគច្រើនដែលបានកើនឡើងដល់ ២៣៦.០០០ នាក់ រួមជាមួយការស្លាប់ចំនួន ៥.៦៤៨ នាក់។ ប្រទេសអ៊ីតាលីដែលមានករណីឆ្លងជាង ១១៥.០០០ ករណី មានអ្នកស្លាប់ជិត ១៤.០០០ នាក់ខ្ពស់ជាងប្រទេសដទៃទៀត។
ប្រទេសអេស្បាញបានកត់ត្រាករណីឆ្លងជាង ១១០,០០០ ករណី និងមនុស្សស្លាប់ ១០.០៩៦ នាក់៕ប្រែសម្រួលៈ ណៃ តុលា