Covid-19

ប្រទេសចិន នឹងធ្វើពិធីកាន់ទុក្ខថ្នាក់ជាតិ នៅថ្ងៃសៅរ៍ សម្រាប់អ្នកដែលបានស្លាប់ ក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃជំងឺឆ្លង COVID-១៩

ប៉េកាំង៖ ប្រទេសចិន នឹងធ្វើពិធីកាន់ទុក្ខថ្នាក់ជាតិមួយ នៅថ្ងៃសៅរ៍ សម្រាប់ទុក្ករបុគ្គល ដែលបានស្លាប់ ក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃជំងឺឆ្លង COVID-១៩ ហើយជនរួមជាតិ ដែលបានស្លាប់ ដោយសារជំងឺឆ្លងនេះ។ នេះបើយោងតាមក្រុមប្រឹក្សារដ្ឋ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងអំឡុងពេលពិធីរំលឹកនោះ ទង់ជាតិនឹងហោះហើរ នៅពាក់កណ្ដាលដង នៅទូទាំងប្រទេស និងនៅគ្រប់ស្ថានទូតចិន និងស្ថានកុងស៊ុលនៅបរទេស ហើយសកម្មភាពកម្សាន្តសាធារណៈ នឹងត្រូវផ្អាកនៅទូទាំងប្រទេស។

នៅម៉ោង ១០ និង០០ នាទីព្រឹកថ្ងៃសៅរ៍នេះ ប្រជាជនចិនទូទាំងប្រទេស នឹងស្មឹងស្មាតរយៈពេល ៣ នាទី ដើម្បីកាន់ទុក្ខចំពោះអ្នកដែលមានជំងឺ ៕ ប្រែសម្រួលៈ ណៃ តុលា

To Top