សេអ៊ូល៖ អាជ្ញាធរសុខាភិបាល ក្នុងតំបន់បានឲ្យដឹងថាវេជ្ជបណ្ឌិតជនជាតិ កូរ៉េខាងត្បូងម្នាក់ បានឆ្លងវីរុសរាតត្បាតកូវីដ-១៩ ហើយបានស្លាប់នៅថ្ងៃសុក្រនេះ ដែលជាការស្លាប់ដំបូងរបស់បុគ្គលិកពេទ្យ ដោយសារជំងឺ COVID-១៩ ។
យោងតាមអាជ្ញាធរសុខាភិបាលទីក្រុងបានឱ្យដឹងថា គ្រូពេទ្យជំនាញអាយុ ៥៩ ឆ្នាំនៅទីក្រុង Daegu ចម្ងាយ ៣០០ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងសេអ៊ូល ត្រូវបានបញ្ជាក់ថាមានវីរុសនេះកាលពីថ្ងៃទី១៩ ខែមីនា ហើយបានទទួលការព្យាបាលនៅមន្ទីរពេទ្យនៅទីនោះ។
គេមិនបានដឹងថា តើលោកវេជ្ជបណ្ឌិតឆ្លងជំងឺយ៉ាងដូចម្តេចនោះទេប៉ុន្តែលោកប្រហែលជាឆ្លងជំងឺនេះពេលកំពុងព្យាបាលអ្នកជម្ងឺនៅគ្លីនិករបស់លោក៕