វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអំពាវនាវ ឱ្យប្រទេសកូរ៉េខាងជើង និងប្រទេសដទៃទៀត ដោះលែងអ្នកទោសសាសនា ចំពេលមានការឆ្លងរាលដាល នៃវីរុសឆ្លងកូវីដ-១៩។
លោក Sam Brownback ឯកអគ្គរដ្ឋទូត នៃនាយកដ្ឋានទទួលបន្ទុកសេរីភាព ខាងជំនឿសាសនាអន្តរជាតិ បានលើកឡើងថា លោកកំពុងសម្លឹងមើល អ្នកទោសសាសនារាប់លាននាក់ នៅក្នុងប្រទេសចិន អ៊ីរ៉ង់ រុស្ស៊ី និងប្រទេសដទៃទៀត។
លោកបានឲ្យដឹង នៅក្នុងការប្រាស្រ័យ ទាក់ទងជាមួយអ្នកកាសែតថា“ ប្រទេសកូរ៉េខាងជើង មានចំនួនខ្ពស់ណាស់ ហើយយើងមិនដឹងថា មានប៉ុន្មាននាក់ នៅក្នុងប្រព័ន្ធ Google របស់ពួកគេ ដែលពួកគេមាននោះទេ ហើយពួកគេនឹងស្ថិតនៅក្រោម ការប៉ះពាល់ទៅនឹងជំងឺកូវីដ-១៩” ៕ ដោយ៖ ឈូក បូរ៉ា