Covid-19

ប្រទេសចំនួន១៨ ដែលមិនទាន់ករណី ឆ្លងកូរ៉ូណាឡើយ សូម្បីតែម្នាក់

BBC៖ គិតចាប់តាំងពីថ្ងៃទី១២ ខែមករាមក ពោលគឺអស់រយៈពេល៣ខែមកហើយ ដែលករណីឆ្លងដំបូងបង្អស់ ត្រូវបានរាយការណ៍នៅក្នុងប្រទេសចិន ប៉ុន្តែបច្ចុប្បន្នចាប់រាប់ពីប្រទេសថៃ ជប៉ុន កូរ៉េខាងត្បូង អាមេរិក ពីនេប៉ាល់ដល់ទៅនីហ្គារីហ្គ័រ ហើយសរុបប្រទេស មិនក្រោម២០០ឡើយ ដែលមានឆ្លងមនុស្សជាង ១លាននាក់ និងអ្នកស្លាប់ដល់ទៅរាប់ម៉ឺននាក់។

មកដល់ថ្ងៃទី២ ខែមេសា យោងតាមការចេញផ្សាយ របស់ទូរទស្សន៍BBC បានអះអាងថា មេរោគCovid-19 ទោះបីជាយ៉ាងណាក្តី នៅមិនទាន់អាចឆ្លង ចូលទៅដល់ប្រទេសចំនួន១៨ឡើយ។ ប្រទេសទាំងនោះ មានដូចជា Comoros; Kiribati; Lesotho; Marshall Islands; Micronesia; Nauru; North Korea; Palau; Samoa; Sao Tome and Principe; Solomon Islands; South Sudan; Tajikistan; Tonga; Turkmenistan; Tuvalu; Vanuatu, Yemen។

អ្នកវិភាគមួយចំនួនបានបញ្ជាក់ថា ករណីដែលមិនអាចឆ្លង នៅក្នុងប្រទេសមួយចំនួន គឺមិនគួរឲ្យជឿនោះទេ ដូចជានៅកូរ៉េខាងជើងនិងយេមែនជាដើម ប៉ុន្តែក្រៅពីនេះ ប្រទេសផ្សេងទៀត ដែលជាប្រភេទកូនកោះតូច និងមិនសូវមានអ្នកទស្សនាទៅដល់៕

ប្រែសម្រួល៖ស៊ុនលី

To Top