លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មាន Lusa បានផ្សាយថា លោក Marta Temido រដ្ឋមន្ត្រីក្រសួងសុខាភិបាលព័រទុយហ្គាល់ បានថ្លែងកាលពីថ្ងៃអាទិត្យថា មានក្រុមមន្ត្រីជំនាញសុខាភិបាល ចំនួន១.៣៣២នាក់ បានឆ្លងជំងឺ COVID-19 នៅក្នុងប្រទេស ។
រដ្ឋមន្ត្រីបានថ្លែងថា ក្រុមអ្នកជំនាញដែលបានឆ្លងជំងឺ ក្នុងនោះបូករួមទំាង វេជ្ជបណ្ឌិត២៣១នាក់ គិលានុបដ្ឋាយិកា៣៣៩នាក់ និង៧៦២នាក់ មកពីតំបន់ផ្សេងៗ ដែលបម្រើការងារ នៅតាមមន្ទីរពេទ្យនាក់ ។ ដោយបានបន្ថែមថា រដ្ឋាភិបាល បានជ្រើសរើស ក្រុមគិលានុបដ្ឋាយិកា៥០០នាក់ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆំាង នឹងការឆ្លងរាលដាលនៃជំងឺ ។
គួរបញ្ជាក់ថា ព័រទុយហ្គាល់ នៅក្នុងកំណត់ត្រា មានអ្នកស្លាប់២៩៥នាក់ ដែលជាអ្នកឆ្លងជំងឺ COVID-19 និងមានអ្នកឆ្លងជំងឺ១១.២៧៨ករណី នេះបើយោងតាម អគ្គនាយកដ្ឋានសុខាភិបាល បានចេញសេចក្តីប្រកាសដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា