ញូវយ៉ក៖ ប្រភពីស្ថាប័នមួយបានឲ្យដឹងថា សត្វខ្លាមួយក្បាល នៅសួនសត្វ Bronx Zoo ក្នុងទីក្រុងញូវយ៉ក បានធ្វើតេស្តវិជ្ជមាន សម្រាប់វីរុសកូវីដ-១៩ ហើយត្រូវបានគេជឿថា បានឆ្លងវីរុសពីអ្នកថែរក្សាម្នាក់ ដែលមានរោគសញ្ញា នៅពេលនោះ។
សមាគមអភិរក្សសត្វព្រៃ ដែលគ្រប់គ្រងសួនសត្វទីក្រុង បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា សត្វខ្លាម៉ាឡេន ដែលមានអាយុ ៤ ឆ្នាំឈ្មោះ Nadia រួមជាមួយខ្លាញីមួយក្បាលទៀត ឈ្មោះ Azul គឺសត្វខ្លា Amur ២ ក្បាល និងសត្វតោអាហ្វ្រិក ៣ ក្បាល សុទ្ធតែមានសញ្ញាក្អកស្ងួតហើយរំពឹងថា នឹងជាសះស្បើយឡើងវិញ។
សេចក្តីថ្លែងការណ៍ ដែលបានផ្ញើទៅ AFP បានឲ្យដឹងថា“ យើងបានសាកល្បងឆ្មានេះ ដោយការប្រុងប្រយ័ត្នច្រើន ហើយយើងនឹងធានា នូវចំណេះដឹងណាមួយ ដែលយើងទទួល បានអំពីជំងឺកូវីដ-១៩ ដែលនឹងរួមចំណែក ដល់ការយល់ដឹងជាបន្ត របស់ពិភពលោកអំពីវីរុសនេះ៕ ដោយ ៖ ឈូក បូរ៉ា