គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ថា ចំនួននៃអ្នកឆ្លងជំងឺ នៅក្នុងប្រទេសអ៊ីរ៉ង់ គិតត្រឹមថ្ងៃចន្ទ បានកើនឡើងពី២.២៧៤ករណី ដល់ទៅ៦០.៥០០ករណី ហើយរយៈពេល៦ថ្ងៃជាប់ៗគ្នា ដែលមានការឆ្លងថយចុះបន្តិច ។
សរុបទៅមានអ្នកជំងឺកូវីដ១៩ ចំនួន៣.៧៣៩នាក់ បានស្លាប់ នៅក្នុងប្រទេសអ៊ីរ៉ង់ គិតត្រឹមថ្ងៃចន្ទ ហើយចំនួន២៤.២៣៦នាក់ បានជះសះពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ជាមួយគ្នានេះដែរ ចំនួន៤.០៨៣នាក់ នៅមានស្ថានភាពធ្ងន់ធ្ងរនៅឡើយ ។
លោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានថ្លែងកាលពីថ្ងៃចន្ទថា រដ្ឋាភិបាល គ្រោងនឹងផ្តល់ប្រាក់កម្ចី ៤លានដុល្លារសម្រាប់អ្នក ដែលមានប្រាក់ចំណូលទាប ដែលខាតបង់ ដោយសារការផ្ទុះជំងឺកូវីដ១៩ ។
ដោយឡែក នៅក្នុងប្រទេសតួកគី វិញ ជាប្រទេសឈរលំដាប់លេខ២ ដែលបានរងគ្រោះដោយជំងឺកូវីដ១៩ ក្នុងចំណោមប្រទេសរងគ្រោះធ្ងន់បំផុត ដោយសារជំងឺនៅមជ្ឈិមបូព៌ា ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងថ្មី៣.១៤៨នាក់ គិតត្រឹមថ្ងៃចន្ទ ដេលមានឲ្យអ្នកឆ្លង សរុប៣០.២១៧នាក់ និងមានអ្នកស្លាប់ ដោយសារវីរុសកើនដល់៦៤៩នាក់ ។
សរុបទៅមានអ្នកជំងឺ១.៤១៥នាក់ បាននិងកំពុងព្យាបាល នៅអង្គភាពថែទាំសុខភាព និង៩៦៦នាក់ទៀតតាមតំបន់ ហើយគាត់បានថ្លែងថា អ្នកដែលជាសះស្បើយវិញ គឺមានចំនួន១.៣២៦នាក់ ។
លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសតួកគី នឹងសាងសង់មន្ទីរពេទ្យចំនួន០២ទៀត នៅក្នុងបណ្តាទីក្រុងធំនៅអ៊ីស្តង់ប៊ុល សម្រាប់ដាក់អ្នកជំងឺកូវីដ១៩ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា