សេអ៊ូល៖ ក្រុមហ៊ុនអេឡិចត្រូនិក Samsung បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានបិទរោងចក្រផលិតម៉ាស៊ីន បោកគក់មួយ នៅសហរដ្ឋអាមេរិក ដោយសារឥទ្ធិពល នៃមេរោគរាតត្បាតកូវីដ-១៩។
ប្រភពព័ត៌មានពីក្រុមហ៊ុន បានឲ្យដឹងថា ខ្លួននឹងផ្អាកប្រតិបត្តិការ រោងចក្រផលិតឧបករណ៍ ប្រើប្រាស់ក្នុងផ្ទះរបស់ខ្លួន នៅញូបឺរីខោនធី រដ្ឋខារ៉ូលីណាខាងត្បូង រហូតដល់ថ្ងៃទី១៩ ខែមេសា ដើម្បីការពារកម្មកររបស់ខ្លួន ពីការឆ្លងជំងឺកូវីដ-១៩។
ការប្រកាសចុងក្រោយ បានធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរោងចក្រនេះ បានដំណើរការឡើងវិញ បន្ទាប់ពីមានការបិទ ជាបណ្តោះអាសន្ន។
រោងចក្រ ដែលផលិតម៉ាស៊ីនបោកគក់ប្រហែល ១ លានគ្រឿងក្នុងមួយឆ្នាំ ត្រូវបានបិទពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ បន្ទាប់ពីកម្មករពីរនាក់នៅទីនោះ បានធ្វើតេស្តរកឃើញ វីរុសកូវីដ-១៩នេះ៕