Covid-19

របាយការណ៍៖ ជំងឺកូវីដ១៩ ឆ្លងរាលដាលលឿន នៅក្នុងខែ្សរាជវង្សរបស់ អារ៉ាប៊ីសាអ៊ូឌីត

បរទេស៖ វេជ្ជបណ្ឌិត នៅមន្ទីរពេទ្យ King Faisal នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាមន្ទីរពេទ្យដែលសមាជិក នៃគ្រួសាររាជវង្ស ត្រូវបានព្យាបាល កំពុងរៀបចំគ្រែចំនួន ៥០០ សម្រាប់ការកើនឡើង នៃចំនួនអ្នកដែលមានជំងឺ កូវីដ១៩ ពីក្រុមគ្រួសាររាជវង្ស Al Saud ។

យោងតាមសារព័ត៌មាន Middle East Eye ចេញផ្សាយកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកគ្រួសាររាជវង្ស ជាច្រើននាក់ រួមទាំងព្រះអង្គម្ចាស់ Faisal bin Bandar bin Abdulaziz Al Saud អភិបាលក្រុងរីយ៉ាដ ក៏ត្រូវបានទទួលការព្យាបាលរួចហើយ សម្រាប់វីរុសនេះ។

កាលពីខែមុន Middle East Eye បានរាយការណ៍ថា មន្ទីរពេទ្យនេះ ត្រូវបានបិទជាបណ្តោះអាសន្ន បន្ទាប់ពីបុគ្គលិកម្នាក់ បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះវីរុសកូវីដ១៩ ។ មន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យពិសេស សម្រាប់ព្យាបាលសមាជិក នៃគ្រួសាររាជវង្ស ជាពិសេសស្តេច Salman ដែលមានព្រះជន្ម ៨៤ វស្សា និងបងប្អូនរបស់ព្រះអង្គ។

មន្រ្តីរបស់មន្ទីពេទ្យ បានផ្ញើសារអេឡិកត្រូនិក ទៅវេជ្ជបណ្ឌិតជាន់ខ្ពស់ ហើយសារនេះ ត្រូវទទួលបានដោយ NYT អោយដឹងថា សេចក្តីណែនាំត្រូវត្រៀមសំរាប់ VIPs មកពីទូទាំងប្រទេស” ។

សារនោះបាននិយាយថា សមាជិកបុគ្គលិកដែលឈឺទាំងអស់ ឥឡូវនេះ នឹងត្រូវបានព្យាបាល នៅមន្ទីរពេទ្យដែលមានវណ្ណៈទាប ដើម្បីទុកកន្លែង សម្រាប់រាជវង្សចូលព្យាបាល។

មនុស្សម្នាក់ដែលជិតស្និទ្ធ នឹងក្រុមគ្រួសាររាជវង្ស បានប្រាប់កាសែតថា មនុស្សប្រហែលជាង ១៥០ នាក់ត្រូវបានជឿថាមានវីរុស ក្នុងនោះមានសមាជិក នៃខ្សែតូចតាចផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top