Covid-19

ការសិក្សារបស់ចិន៖ វីរុសកូរ៉ូណា គឺអាចស្ថិតនៅក្នុងខ្យល់ចម្ងាយ៤ម៉ែត្រ ពីអ្នកជំងឺ

បរទេស៖ ការសិក្សាថ្មីមួយដែលពិនិត្យលើសំណាកខ្យល់ ពីមន្ទីរពេទ្យជាមួយអ្នកជំងឺ COVID-១៩ បានរកឃើញថា វីរុសនេះអាចធ្វើដំណើរ បានដល់ទៅ ៤ ម៉ែត្រ ពីអ្នកជំងឺ ពោលគឺពីរដង បើយោងតាមការណែនាំ គម្លាតបច្ចុប្បន្នដែលនិយាយថា មនុស្សគួរតែទុកគន្លាតខ្លួនពីគ្នានៅទីសាធារណៈ។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លទ្ធផលបឋមនៃ ការស៊ើបអង្កេត ដោយអ្នកស្រាវជ្រាវជនជាតិចិននេះ ត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ ដោយប្រព័ន្ធព័ត៌មាន Emerging Infectious Diseases របស់ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) ។

ពួកគេបន្ថែមការជជែកវែកញែក កាន់តែខ្លាំងឡើងអំពីរបៀបដែលជំងឺនេះ ត្រូវបានចម្លង ដោយអ្នកវិទ្យាសាស្ត្រខ្លួនឯងបានព្រមានថា បរិមាណវីរុសតិចតួច ដែលពួកគេបានរកឃើញនៅចម្ងាយនេះ មិនចាំបាច់ឆ្លងទេ។

ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយក្រុមមួយ នៅបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធានៅទីក្រុងប៉េកាំង បានធ្វើតេស្តិ៍លើផ្ទៃនិងសំណាកខ្យល់ ពីក្រុមសង្គ្រោះបន្ទាន់ និងបន្ទប់ទូទៅនៃអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ Huoshenshan ក្នុងទីក្រុង វូហាន។ ពួកគេបានដាក់អ្នកជំងឺសរុបចំនួន ២៤ នាក់ នៅចន្លោះថ្ងៃទី ១៩ ខែកុម្ភៈនិងថ្ងៃទី ២ ខែមីនា។

ពួកគេបានរកឃើញថា វីរុសនេះត្រូវបានគេប្រមូលផ្តុំខ្លាំងបំផុត នៅជាន់នៃឥដ្ឋក្នុងបន្ទប់ “ប្រហែលជាដោយសារតែ ទំនាញនិងលំហូរខ្យល់ បណ្តាលឱ្យដំណក់ទឹកវីរុស ភាគច្រើនអណ្តែតដល់ដី” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top