ភ្នំពេញ៖ ក្រសួងសុខាភិបាល បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាពជំងឺ កូវីដ១៩”ថ្នៅងៃទី១៣ ខែមេសា ឆ្នាំ២០២០ នាទីស្ដីការក្រសួងសុខាភិបាល។
សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបជូន ដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទាំងប្រទេស អំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ និងការផ្តល់ព័ត៌មានស្តីពីវិធានការ ទប់ស្កាត់ នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន១២២នាក់ ខណ:ព្យាបាលជាសះស្បើយ កើនដល់៧៧នាក់៕ ដោយ៖ធី លីថូ