Covid-19

ការព្យាករណ៍៖ អាមេរិក នឹងមានអ្នកឆ្លងជំងឺកូវីដ១៩ កាន់តែច្រើនឡើងៗ ក្នុងអំឡុងពេលចុងខែមេសានេះ

សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ថា យោងតាមសកលវិទ្យាល័យវ៉ាស៊ីនតោន ដែលបានសិក្សា ហើយបោះពុម្ពផ្សាយកាលពីថ្ងៃសៅរ៍ថា មានការរកឃើញនូវទិន្នន័យមួយ ដែលបានព្យាករណ៍ទុកជាមុន អំពីការឆ្លងរាលដាលជាសកល នៃវីរុសកូរ៉ូណា ដោយបានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងរងគ្រោះធ្ងន់ធ្ងរបន្ថែមទៀត ដោយអាចមាន អ្នកឆ្លងជំងឺកាន់ច្រើនឡើងៗ នៅក្នុងអំឡុងពេលចុងខែមេសា ពោលគឺ រង្វង់ថ្ងៃទី២០ ខែមេសា តែម្តង ។ ចំណុចនេះដែលទាមទារឲ្យប្រទេសមួយនេះ នឹងត្រូវស្វះស្វែងរកក្រុមគ្រូពេទ្យ ដើម្បីជួយសង្គ្រោះបន្ទាន់ ។

លោក Ka-Kit Tung សាស្ត្រាចារ្យមួយរូប ខាងផ្នែកគណិតវិទ្យា នៅសាកលវិទ្យាល័យ University of Washington បានលើកឡើងថា “យើងបានព្យាករណ៍ថា សហរដ្ឋអាមេរិក នឹងឈានដល់ចំណុចកំពូលមួយ នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ” ។ “វាជាចំណុចមួយ ដែលជាកម្រិតអតិបរិមា សម្រាប់បញ្ហាសុខភាពរបស់ប្រទេស និងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ” ។

ការវិភាគបានឲ្យដឹងថា ការផ្ទុះឡើងនៃជំងឺនៅសហរដ្ឋអាមេរិក នឹងឈានដល់កម្រិតខ្ពស់បំផុត នៅដើមសប្តាហ៍ទី១ ខែមិថុនា ដែលមានអ្នកឆ្លងជំងឺ សរុបដល់ទៅ៧១០.០០០នាក់ ប៉ុន្តែអាចកើនឡើងលើសនេះ គឺដល់ទៅ៩៩០.០០០ និងមានអ្នកស្លាប់២៨.០០០នាក់ ប៉ុន្តែអាចកើនដល់៣៩.០០០ បើសិនជាអត្រានៃអ្នកស្លាប់ កើនឡើងដល់៤ភាគរយនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top