ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិ ខ្មែរ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានបួងសួងឲ្យពិភពលោកទាំងមូល យកឈ្នះ មេរោគ កូរូណា ឬហៅថា ជំងឺកូវីដ-១៩ បានឆាប់ៗ និងវិលទៅរកសភា ពដេីម សប្បាយដូចមុន។
តាមរយៈ វិដេអូ របស់ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ជាង១នាទី បង្ហោះនៅក្នុងហ្វេសប៊ុកទូតជប៉ុន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០ ថា ការឆ្លងរាលដាលនៃមេរោគកូរូណាប្រភេទថ្មីកំពុងទៅកាន់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ទូទាំងពិភលោក។
ទូតជប៉ុន ប្រចាំកម្ពុជា មានប្រសាសន៍ថា “ប្រជាជនកម្ពុជាក៏មិនផ្អាករៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ ឲ្យអធិកអធម ដូចរាល់ដងបានដែរ។តោះយេីង បូងសួងទាំងអស់គ្នា ក្នុងឱកាសបុណ្យឆ្នាំខ្មែរ សូមឲ្យពិភពលោកយកឈ្នះមេរោគ(មេរោគកូរូណា) បានឆាប់ៗហេីយសូមជូនពរឲ្យប្រជាជនទូទាំងពិភពលោក នឹងវិលត្រឡបភាពសប្បាយរីករាយ ដូចពេលមុន សូមជូនពរឆ្នាំថ្មី សូមអរគណ”៕
ដោយ អេង ប៊ូឆេង
