ប៉េកាំង៖ កាលពីថ្ងៃច័ន្ទអាជ្ញាធរចិន បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែង ក្នុងការបញ្ជូនអ្នកជំនាញវេជ្ជសាស្រ្ត និងធនធាន ទៅតំបន់ព្រំដែន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ១៩ ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីណែនាំនេះត្រូវបានផ្តល់ ជូននៅក្នុងកិច្ចប្រជុំ របស់ក្រុមឈានមុខនៃការឆ្លើយតបនៃការរាតត្បាតឆ្លងមេរោគកូវីដ១៩ របស់ចិនដែលដឹកនាំ ដោយលោក នាយករដ្ឋមន្រ្តី លី ខឹងឈាង ដែលលោកក៏ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យកណ្តាលការិយាល័យនយោបាយមជ្ឈិមបក្ស។
អង្គប្រជុំបានអំពាវនាវឱ្យមានការកែលម្អជា បន្តនូវវិធានការនានាដើម្បីការពារ ករណីដែលបាននាំចូលជំងឺ ដោយសង្កត់ធ្ងន់លើការកំណត់ និងលុបបំបាត់ហានិភ័យ ដែលអាចកើតមាននៃការរីករាលដាល ដើម្បីបង្កើត លក្ខខណ្ឌចាំបាច់សម្រាប់ការបន្តការងារ។
ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត នឹងគាំទ្រនិងដឹកនាំការងារបង្ការនិងកំចាត់ ជំងឺរាតត្បាត ក្នុងស្រុក ការសាងសង់មន្ទីរពេទ្យ បណ្តោះអាសន្ន ការតំឡើងកន្លែងសំរាប់ដាក់ អោយនៅដាច់ឆ្ងាយ និងស្ថាប័នវេជ្ជសាស្ត្រនិង ការព្យាបាលអ្នកជំងឺ៕