Covid-19

រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ដល់ទៅជាង២.០០០នាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ថា ប្រទសរុស្ស៊ី ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីជាង២.០០០នាក់ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសានេះថា ទិន្នន័យផ្លូវការមួយ បានបង្ហាញថា កំណត់ត្រាប្រចាំថ្ងៃ បានរាយការណ៍ អំពីករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសរុស្ស៊ី មានចំនួន២.៧៧៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យតួលេខ នៃអ្នកឆ្លងនៅទូទាំងប្រទេស មានរហូតដល់២១.១០២ នាក់ គិតត្រឹមថ្ងៃអង្គារនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top