Covid-19

អ្នកបើករថយន្តក្រុងនៅបាងកក ចំនួន១៨នាក់ ត្រូវបានដាក់ឲ្យនៅ ដាច់ដោយឡែក១៤ថ្ងៃ ក្រោយពីមានករណី ស្លាប់អ្នកបើករថយន្តម្នាក់

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ថា នាយកប្រតិបត្តិមួយរូប បានលើកឡើងកាលពីថ្ងៃចន្ទថា បុគ្គលិកបម្រើការងារ នៅក្រុមហ៊ុនរថយន្តក្រុង នៅក្រុងបាងកក ចំនួន១៨នាក់ ត្រូវបានដាក់ឲ្យដឹងនៅ ដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្រោយពីដឹងថា អ្នកបើករថយន្តម្នាក់បានស្លាប់ ដោយសារ ជំងឺកូវីដ១៩ ។

លោក Surachai Iamwachirasakul នាយកក្រុមហ៊ុន BMTA បានឲ្យដឹងថា អ្នកបើកបររថយន្តក្រុង ចំនួន១៨នាក់ និងអ្នកធ្វើការ នៅក្រុមហ៊ុនរថយន្តក្រុង នៅក្រុងបាងកក គឺនៅក្រុមហ៊ុន Mass Transit Authority (BMTA)បច្ចុប្បន្ននេះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ក្រោយពីពួកគេ ត្រូវបានរកឃើញថា មានទំនាក់ទំនង ជាមួយអ្នកបើកបររថយន្តក្រុង ដែលត្រូវបានគេ ប្រកាសថា បានស្លាប់កាលពីថ្ងៃអាទិត្យ ។

លោកនាយកប្រតិបត្តិ បានថ្លែងថា អ្នកបើកបរទាំង១៨នាក់ និងអ្នកធ្វើការឲ្យក្រុមហ៊ុនត្រូវបានដាក់ឲ្យ នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីតាមដានជំងឺ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top